បទថ្មី​របស់​លោក ​សុខ ដែន ​មាន​ចំណង​ជើងថា ​«ចូលមក​រាំនឹងបង» ​កន្ត្រាក់​អារម្មណ៍ ​ទស្សនិក​ជនមិន​ស្ទើរ | BayKdang បទថ្មី​របស់​លោក ​សុខ ដែន ​មាន​ចំណង​ជើងថា ​«ចូលមក​រាំនឹងបង» ​កន្ត្រាក់​អារម្មណ៍ ​ទស្សនិក​ជនមិន​ស្ទើរ | BayKdang

បទថ្មី​របស់​លោក ​សុខ ដែន ​មាន​ចំណង​ជើងថា ​«ចូលមក​រាំនឹងបង» ​កន្ត្រាក់​អារម្មណ៍ ​ទស្សនិក​ជនមិន​ស្ទើរ

(ភ្នំពេញ)៖ បន្ទាប់ពីបទចម្រៀងគ្រប់ទម្រង់ត្រូវបានបញ្ចេញជាបន្តបន្ទាប់ ដើម្បីរាំលេងកំសាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែររួចមក ខណៈនេះ មានចម្រៀងមួយបទទៀតហើយ កំពុងតែឆក់យកបេះដូងទស្សនិជន ទ្រាំមិនរាំមិនបាន គឺបទថ្មីរបស់ លោក សុខ ដែន មានចំណងជើងថា «ចូលមករាំនឹងបង» ដែលមានសាច់ភ្លេងញាក់កន្ត្រាក់អារម្មណ៍តែម្ដង។

ជាការពិតណាស់ បទថ្មីទើបនឹងចេញ របស់លោក សុខ ដែន មួយនេះ មិនត្រឹមតែមាន MV ល្អទស្សនានោះទេ ថែមទាំងមានទឹកដមសំនៀង យ៉ាងពីរោះទៀតផង ខណៈបទនេះ ចេញមិនទាន់បានប៉ុន្មានផង ស្រាប់តែមានទស្សនិកជនគាំទ្រយ៉ាងច្រើនទៅហើយ ម្យ៉ាងវិញទៀត ពួកគេក៏មានគោលបំណង យកបទនេះ ទុករាំលេងកំសាន្តជាមួយនឹងបងប្អូន មិត្តភក្តិទៀតផង។ បទ «ចូលមករាំនឹងបង» គឺជាការដឹកនាំ និងច្រៀងដោយ លោក សុខ ដែន ផ្ទាល់តែម្តង ដែលជាបទភ្លេងថ្មី មានលាយភ្លេង Remix ធ្វើឲ្យទស្សនិកជនស្តាប់ ហើយទ្រាំមិនរាំមិនបាន។

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77