Apple ត្រៀម​ចេញ​លក់​ទូរ​ស័ព្ទ iPhone 8 និង iPhone 8 Plus ពណ៌​ក្រហម​​ចុង​ខែ​នេះ | BayKdang Apple ត្រៀម​ចេញ​លក់​ទូរ​ស័ព្ទ iPhone 8 និង iPhone 8 Plus ពណ៌​ក្រហម​​ចុង​ខែ​នេះ | BayKdang

Apple ត្រៀម​ចេញ​លក់​ទូរ​ស័ព្ទ iPhone 8 និង iPhone 8 Plus ពណ៌​ក្រហម​​ចុង​ខែ​នេះ

ក្រុមហ៊ុន Apple បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​នឹង​បញ្ចេញលក់​ទូរ​ស័ព្ទ iPhone 8 និង iPhone 8 Plus របស់​ខ្លួន​ពណ៌​ក្រហម​។ មូ​ឌែល​ដែល​ត្រូវ​បាន​ផលិត​ដោយ​មាន​ចំនួន​កំណត់​នេះ នឹង​ផ្តល់​ប្រាក់​ចំណេញ​ដល់​អង្គ​ការ RED​ ដែល​ជា​អង្គ​ការ​មិន​ប្រាក់​ចំណេញ និង​ត្រូវ​បាន​​សហ​ស្ថា​ប​និក​ដោយ U2’s Bono កាល​ពី​ឆ្នាំ​២០០៦ ដើម្បី​​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំ​ងឺ​អេដស៍ របេង និង​គ្រុន​ចាញ់​។

ទូរ​ស័ព្ទ​ថ្មី​នេះ ដែល​ត្រូវ​បាន​ផ្តល់​ឈ្មោះ​ជាផ្លូវ​ការ​ថា iPhone 8 & iPhone 8 Plus (PRODUCT)RED Special Edition ដែល​មាន​កម្មវិធី​ដូច​ទៅនឹង​ប្រភេទ​ទូរ​ស័ព្ទ iPhone 8 និង iPhone 8 Plus ប៉ុន្តែ គ្រាន់​តែ​តួ​​​ជា​អាលុយ​មី​ញ៉ូម​ពណ៌​ក្រហម និងមាន​ផ្ទៃផ្នែក​ខាង​មុខ​ពណ៌​ខ្មៅ​​។ ទូរ​ស័ព្ទ​នេះ ក្នុង​ទំហំ​​64GB និង 256GB ដែលមាន​តម្លៃ​ចាប់​ពី​​៨៧៥​ឡើង​ទៅ នឹង​អនុ​ញ្ញាត​ឲ្យ​មាន​ការ​បញ្ជា​ទិញ​ទុក​​មុន​តាម​អន​ឡាញ​ក្នុង​ប្រទេស​ដែល​ត្រូវ​បាន​ជ្រើស​​រើស ដែល​ចាប់​ផ្តើម​ចាប់​ពី​ល្ងាច​​ថ្ងៃ​អង្គារ​នេះ​ត​ទៅ នៅ​ម៉ោង​៨:៣០យប់ នៅ​ប្រទេស​សិង្ហ​បុរី​។

ពួក​គេ​នឹង​បើក​ហាង​ផ្សេង​​ៗ​ជាផ្លូវ​ការ​នៅ​ថ្ងៃ​សុក្រ​ សប្តាហ៍នេះ ក្នុង​ប្រទេស​ជាច្រើន​ដូច​ជា​សិង្ហ​បុរី ចិន ជប៉ុន ចក្រ​ភព​អង់គ្លេស និង​អាមេរិក​។ ប្រទេស​ផ្សេង​ទៀត​ដូច​ជា​ម៉ា​​ឡេ​ស៊ី ថៃ និង​ឥណ្ឌា នឹង​​ត្រូវ​ដាក់​លក់​ជាផ្លូវ​ការ​នៅ​ចុង​ខែ​មេសា​នេះ និង​ដើម​ខែ​ឧសភា​។ ជាមួយ​គ្នា​នេះ Apple ក៏​បាន​ផលិត​ស្រោម​ស្បែក​ពណ៌​ក្រហម​សម្រាប់​ទូរ​ស័ព្ទ iPhone X ផងដែរ ដែល​មាន​តម្លៃ​១១៣​ដុល្លារ​អាមេរិក​៕

ប្រែសម្រួលដោយ៖ បាយក្តាំង
ប្រភព៖ channelnewsasia

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77