ស្អាតអីតែនៅខេត្ត! នៅភ្នំពេញ សង្ក្រាន្តវត្តភ្នំ ក៏ស្អាតមិនណយដែរ...! | BayKdang ស្អាតអីតែនៅខេត្ត! នៅភ្នំពេញ សង្ក្រាន្តវត្តភ្នំ ក៏ស្អាតមិនណយដែរ...! | BayKdang

ស្អាតអីតែនៅខេត្ត! នៅភ្នំពេញ សង្ក្រាន្តវត្តភ្នំ ក៏ស្អាតមិនណយដែរ…!

(ភ្នំពេញ)៖ សល់រយៈតែបីថ្ងៃទៀតទេ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ គឺឈានចូលមកដល់ហើយ ខណៈគ្រប់បណ្តាខេត្តក្រុងនានា ទូទាំងប្រទេសកម្ពុជា កំពុងត្រៀមធ្វើសង្ក្រាន្តឆ្នាំថ្មី ខណៈថ្មីៗនេះ សាលារាជធានីភ្នំពេញ កំពុងតែមមាញឹកក្នុងការរៀបចំសន្រ្កាន្តវត្តភ្នំ នៅរាជធានីភ្នំពេញ។

យ៉ាងណាមិញ អ្វីដែលធ្វើឲ្យសាធារណៈជនសរសើរមិនដាច់ពីមាត់នោះ គឺគ្រាន់តែឃើញទីធ្លារមួយចំនួន ក្នុងបរិវេណវត្តភ្នំនោះ ធ្វើឲ្យមានការកោតសរសើរមិនដាច់ពីមាត់ទៅហើយ ពីសំណាក់សាធារណៈជន ព្រោះមិនត្រឹមតែមានទីតាំងល្អនោះទេ ថែមទាំងការតុបតែងប្រកបដោយការយកចិត្តទុកដាក់ទៀតផង។

ជាការពិតណាស់ សង្ក្រាន្តវត្តភ្នំឆ្នាំ ២០១៨ នៅរាជធានីភ្នំពេញ ដែលធ្វើឡើងនៅទីតាំងទេសចរណ៍ដ៏សំខាន់មួយ ក្នុងរាជធានីភ្នំពេញនេះ គឺមានប្រជាជនជាច្រើន ជាពិសេសគឺយុវជន ត្រៀមខ្លូនចូលទស្សនាកំសាន្ត លេងល្បែកប្រជាប្រិយខ្មែរគ្រប់ទម្រង់ ខណៈកាលពីឆ្នាំមុន គឺមានការគាំទ្រជាខ្លាំង ពីបងប្អូនប្រជាជនខ្មែរ និងភ្ញៀវទេសចរណ៍ ។

ជាក់ស្តែង បើយោងតាម ផេករបស់សាលារាជធានីភ្នំពេញ បានបង្ហោះរូបភាពមួយចំនួន ខណៈកំពុងរៀបចំបរិវេណវត្តភ្នំ ដោយភ្ជាប់នឹងសារថា «សង្ក្រាន្តវត្តភ្នំ កំពុងត្រៀមលក្ខណៈទទួលស្វាគមន៍ពុកម៉ែបងប្អូនមកកម្សាន្តសប្បាយ។ ជួបគ្នានៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០១៨ ខាងមុខ»

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77