កាន់តែវីវហើយ មាន​បុគ្គលិក​បណ្តើរៗ​បាន​សុំលា​ឈប់​ការងារ​ពី​ Facebook | BayKdang កាន់តែវីវហើយ មាន​បុគ្គលិក​បណ្តើរៗ​បាន​សុំលា​ឈប់​ការងារ​ពី​ Facebook | BayKdang

កាន់តែវីវហើយ មាន​បុគ្គលិក​បណ្តើរៗ​បាន​សុំលា​ឈប់​ការងារ​ពី​ Facebook

តាម​ការ​រាយ​ការណ៍​របស់ the New York Times បាន​ឲ្យ​ដឹង​ថា វិស្វករ​ផ្នែក​កម្មវិធី​មួយ​ចំនួន​របស់ Facebook បាន​ដាក់​ពាក្យ​លា​ឈប់ ហើយ​ខ្លះ​ទៀត​ចង់​ប្ដូរ​ទៅ​ជ្រក​កោណ ក្រោម​ក្រុមហ៊ុន​ចំណុះ​របស់ Facebook វិញ​ដូច​ជា Instagram និង Whatsapp ជាដើម។

ការ​លាឈប់​របស់​បុគ្គលិក​ គឺ​បណ្ដាល​មក​ពី​រឿង​អាស្រូវ​ បន្ទាប់​ពី​មាន​ការ​លួច​ទិន្នន័យ​អ្នក​ប្រើប្រាស់​ដល់​ទៅ​ជាង ៨៧​ លាន​គណនី​](http://news.sabay.com.kh/article/1034789#utm_campaign=onpage) ដោយ​ក្រុមហ៊ុន [Cambridge Analytica។

ដោយសារ​រឿង​អាស្រូវ​នេះ បុគ្គលិក​នៅ​ក្នុង Facebook បាន​អាក់​អន់​ចិត្ត​នឹង​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​របស់​មេ Facebook ដោយ​​នៅ​ពេល​មាន​ការ​បែក​ធ្លាយ​ភ្លាមៗ មិន​មាន​ការ​បកស្រាយ​ទេ ទាល់​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ទើប​ចេញ​មុខ​សុំទោស​អ្នក​ប្រើប្រាស់។ លើស​ពី​នេះ​ទៅ​ទៀត ដោយ​សារ​តែ​មាន​សំណៅ​លេច​ធ្លាយរបស់​មេ Facebook ម្នាក់​ទៀត​ លោក Andrew Bosworth ដែល​បាន​សរសេរ​ឡើង​តាំង​តែ​ពី​ឆ្នាំ ២០១៦ ថា ក្រុមហ៊ុន Facebook នឹង​ទទួល​ខុស​ត្រូវ​រាល់​អ្វី​ដែល​ខ្លួ​ន​បាន​ធ្វើ​ដើម្បី​ការ​លូតលាស់​របស់​ក្រុមហ៊ុន​ ទើបធ្វើ​ឲ្យ​បុគ្គលិក Facebook ជឿ​ជាក់​ថា អ្នក​ដឹកនាំ​បាន​ដឹង​ពី​បញ្ហា​នេះ​យូរ​ណាស់​មក​ហើយ តែ​មិន​ព្រម​ដោះ​ស្រាយ​ឲ្យ​ចប់ស្រេច​បាច់​សោះ។

ក្នុង​ពេល​ដែល​មាន​ស្ថានភាព​តាន​តឹង​ លោក Mark Zuckerberg ជា CEO Facebook បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ដែល​ថា​លោក​អាច​នឹង​ចាក​ចេញ​ពី​តំណែង​​ឬក៏​យ៉ាងណា។ លោក​បាន​ឆ្លើយ​តប​ថា ” Facebook បាន​ចាប់​កំណើត​ឡើង​តាំង​តែ​ពី​ពេល​លោក​ស្នាក់​នៅ​ក្នុង​សាកលវិទ្យាល័យ​ម្ល៉េះ ឥឡួវ​នេះ​វា​រីក​ធំ​រហូត​ដល់​មាន​បញ្ហា តែ​ខ្ញុំ​ជឿជាក់​ថា យើង​នឹង​ដោះ​ស្រាយ​វា​បាន” ។

ជា​ការ​ពិត លោក លោក Mark Zuckerberg មិន​ត្រឹម​តែ​ជា CEO Facebook តែ​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​ជា​ម្ចាស់​ភាគ​ហ៊ុន​ធំ​ជាង​គេ​ផង​ដែរ។ នេះ​ជា​ហេតុ​ផល ដែល​ការ​សម្រេច​ចិត្ត​របស់ Facebook ទាំង​អស់​គឺ​លោក​មាន​ឥទ្ធិពល​ជាង​គេ។ ប៉ុន្តែអាច​ដោយ​សារ​តែ​រឿង​នេះ​ដែរ​ ធ្វើ​ឲ្យ​បុគ្គលិក​មិន​ពេញ​ចិត្ត​ចំពោះ​ការ​គ្រប់គ្រង​របស់​លោក ដោយ​មិន​មាន​ការ​លា​ឈប់​ពេល​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ធំៗ​បែប​នេះ​បាន។

Facebook បាន​ដឹង​ថា​ ក្រុមហ៊ុន Cambridge Analytica បាន​លួច​ទិន្នន័យ​អ្នក​ប្រើប្រាស់​តាំង​តែ​ពី​ឆ្នាំ ២០១៥ ពេល​នោះ Facebook ក៏​បាន​ឲ្យ Cambridge Analytica លុប​ទិន្នន័យ​ទាំង​នោះ​ចោល តែ Facebook មិន​ដែល​តាម​ដាន​ថា​ក្រុមហ៊ុន​ Cambridge Analytica បាន​លុប​ចោល​ឬ​ក៏​អត់​ទេ។

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77