ពាន​​រង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ថ្ងៃ​នេះ​មាន ៩​គូ ខណៈ ១​គូ​ប៉ះ​​គ្នា​ព្រឹក​នេះ | BayKdang ពាន​​រង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ថ្ងៃ​នេះ​មាន ៩​គូ ខណៈ ១​គូ​ប៉ះ​​គ្នា​ព្រឹក​នេះ | BayKdang

ពាន​​រង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ថ្ងៃ​នេះ​មាន ៩​គូ ខណៈ ១​គូ​ប៉ះ​​គ្នា​ព្រឹក​នេះ

(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់បាល់ទាត់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១២ នឹងបញ្ចប់ការប្រកួតជម្រុះតាមពូល នៃពានរង្វាន់ថ្នាក់ខេត្ត នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះហើយ ដោយមាន ៩គូត្រូវប្រកួតតតាំងគ្នាលើទីលានចំនួន ៩ ផ្សេងគ្នា តែក្នុងនោះមាន ១គូត្រូវប្រកួតនាវេលាម៉ោង ៨៖៣០នាទីព្រឹកនេះ នៅកីឡដ្ឋានវេស្ទើន គឺជំនួបរវាងក្រុមយុវជនក្រសួងការពារជាតិ ប៉ះក្រុមខេត្តតាកែវ ។

នេះគឺជាការប្រកួតសប្ដាហ៍ទី៥ ដើម្បីចម្រាញ់រកក្រុមជើងខ្លាំង ឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ ខណៈជាបណ្ដោះអាសន្នពេលនេះ គេបានរកឃើញក្រុមមួយចំនួន ដែលបានកក់កៅអីវគ្គបន្ដរួចរាល់ហើយ ដូចជាខេត្តប៉ៃលិន, ខេត្តបាត់ដំបង, ខេត្តកំពង់ចាម, សាលាបាល់ទាត់ជាតិបាទី, ខេត្តព្រះសីហនុ និងខេត្តកំពង់ធំជាដើម ។ ប៉ុន្ដែក្រោយបញ្ចប់ការប្រកួតសប្ដាហ៍នេះ ការប្រកួតនឹងត្រូវសម្រាកមួយសប្ដាហ៍ ដើម្បីអបអរសាទរឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ នាពេលខាងមុខ ។

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77