បារាំង និង​អារ៉ាប៊ីសាអូឌីត «ចុះកិច្ច​ព្រមព្រៀងចំនួន ២០ ក្នុង​តម្លៃ ១៨ពាន់​លានដុល្លារ» លើ​វិស័យប្រេង និងបច្ចេក​វិទ្យា​ផងដែរ... | BayKdang បារាំង និង​អារ៉ាប៊ីសាអូឌីត «ចុះកិច្ច​ព្រមព្រៀងចំនួន ២០ ក្នុង​តម្លៃ ១៨ពាន់​លានដុល្លារ» លើ​វិស័យប្រេង និងបច្ចេក​វិទ្យា​ផងដែរ... | BayKdang

បារាំង និង​អារ៉ាប៊ីសាអូឌីត «ចុះកិច្ច​ព្រមព្រៀងចំនួន ២០ ក្នុង​តម្លៃ ១៨ពាន់​លានដុល្លារ» លើ​វិស័យប្រេង និងបច្ចេក​វិទ្យា​ផងដែរ…

(រីយ៉ាដ)៖ ព្រះអង្គម្ចាស់រាជ​ទាយាទអារ៉ាប៊ីសាអូឌីត ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) បានមាន​បន្ទូលថា ប្រទេស​អារ៉ាប៊ីសាអូឌីត និងបារាំង បាន​ចុះ​ហត្ថលេខា​​​លើ​ កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ចំនួន ២០ ដែលមាន​តម្លៃជាង ១៨ពាន់លានដុល្លារ ប៉ុន្តែមិន​ទាន់មានការបញ្ជាក់ថា តើក្នុងកិច្ចព្រមព្រៀងទាំងនោះ ទៅលើវិស័យ​អ្វីខ្លះ​នោះឡើយ ប៉ុន្តែវាអាចពាក់ព័ន្ធ​នឹងប្រេង ព្រមទាំង​បច្ចេកវិទ្យា​ផងដែរ។ នេះបើតាម​ការចេញ​ផ្សាយដោយ សារព័ត៌មាន New York Times ​នៅព្រឹកថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨។

ព្រះអង្គម្ចាស់ bin Salman ធ្វើការប្រកាស​បែបនេះនៅអឡុងពេល​ដែលព្រះអង្គ​ បំពេញរាជដំណើរទស្សនកិច្ច​នៅក្នុងប្រទេស​បារាំង កាលពីថ្ងៃអង្គារ។ ប៉ុន្តែទន្ទឹមគ្នា រាជទាយាទអង្គនេះ មិនបានបញ្ជាក់​អ្វីលម្អិតបន្ថែម​ទៀតនោះទេ ថាតើប្រទេសទាំងពីរបាន​បញ្ចប់កិច្ច សន្យា​ទាំងស្រុង ឬក៏ចុះអនុស្សរណៈយោគយល់​គ្នា ឬយ៉ាងណា​នោះទេ។

គួរបញ្ជាក់បន្ថែម​ពីលើនេះថា ក្រុមហ៊ុនប្រេង​អារ៉ាប៊ីសាអូឌីត Saudi Aramco ក៏ធ្លាប់បានអះអាង​ដែរថា កិច្ចព្រមព្រៀងទាំង ២០ ក្នុងរួមនោះមាន​ទាំង កិច្ចព្រមព្រៀង​ជាមួយក្រុមហ៊ុន​បារាំង ដូចជា Total, Technip និង Suez ជាដើម៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77