វិធីងាយៗ ដើម្បី​កម្ចាត់​បញ្ហា​អង្គែ | BayKdang វិធីងាយៗ ដើម្បី​កម្ចាត់​បញ្ហា​អង្គែ | BayKdang

វិធីងាយៗ ដើម្បី​កម្ចាត់​បញ្ហា​អង្គែ

(សុខភាព)៖ អង្គែគឺជាបញ្ហាសាមញ្ញមួយ សំរាប់សុខភាពស្បែកក្បាល។ វាមានលក្ខណៈជាបំណែកស្បែកក្បាលតូចៗពណ៌ស ដែលនៅពាសពេញស្បែកក្បាល ដែលអាច​ធ្វើឲ្យយើងមានភាពអាម៉ាស់នៅក្នុងចំនោមមហាជនទូទៅ ដោយវាហើរ ឬធ្លាក់លើស្មារបស់យើង ដែលអាចធ្វើឲ្យអ្នកដទៃ មើលមកមានការភ្ញាក់ផ្អើល។ វាមានផលវិបាកខ្លាំងណាស់ ក្នុងការបំបាត់នូវបញ្ហានេះ ផ្ទុយទៅវិញបើអ្នកធ្វើការថែទាំសក់ របស់អ្នកឲ្យបានដិតដល់នោះ អ្នកនឹងអាចដោះស្រាយនូវវិបត្តិនេះបាន។

អ្វីដែលសំខាន់បំផុត នៅពេលដែលអ្នកចង់ដោះស្រាយ ជាមួយបញ្ហានេះ គឺសាប៊ូកក់សក់​ដែលអ្នកប្រើប្រាស់ជាប្រចាំ។ វាអាចសម្អាតសក់របស់អ្នកពី ធូលីផ្សេងៗ កោសិកាងាប់ និងការពារ​បាក់តេរីផ្សេងៗ ដែលមាននៅលើស្បែកក្បាល។ អ្នកគួរតែទិញសាប៊ូកក់សក់ ដែលមានម៉ាកខុសគ្នា២ ឬ ៣ដប ហើយសាកល្បងប្រើគ្នា។

ក្នុងចំនោមនោះវាគួរតែមាន១ប្រភេទ ដែលអាចប្រឆាំងនឹងបញ្ហាអង្គែដែលមាន នៅលើស្បែកក្បាល ហើយ១ឬ ២ទៀត គួរតែជាសាប៊ូកក់សក់ធម្មតា។ អ្នកអាចជ្រើសរើសសាប៊ូសំរាប់កូនក្មេង យកមកកក់ក៏បានដែរ ស្រេចលើអ្នក។

អ្នកអាចព្យាយាមប្រើប្រាស់សាប៊ូកក់សក់ ម៉ាកខុសគ្នាដើម្បីមើលថា តើវាត្រូវនឹស្បែកក្បាលរបស់អ្នកដែរឬទេ ប៉ុន្តែចងចាំថា អ្នកមិនត្រូវប្រើសាប៊ូកំចាត់អង្គែនោះ មិនលើសពីម្តងក្នុងចន្លោះពេល ២ ទៅ ៣ថ្ងៃឡើយ។ ប្រសិនបើអ្នកកក់សក់ញឹកពេកវា នឹងអាចធ្វើឲ្យស្បែកក្បាលរបស់អ្នកស្ងួត។

មួយវិញទៀតអ្នកក៏អាច ព្យាយាមបំបាត់នូវបញ្ហានេះ ដោយឱសថខ្លះដែលអ្នកអាច ធ្វើបាន​នៅគេហដ្ឋានរបស់អ្នក។ ខាងក្រោមនេះអ្នកនឹងអាចយល់ដឹងពីឱសថខ្លះ ដែលអ្នកអាចធ្វើបានដោយខ្លួនឯង៖

* ការលាងទឹកខ្មេះ (អ្នកគួរប្រើ ទឹកខ្មះដែលធ្វើពីទឹកផ្លែប៉ោម ឬទឹកខ្មះដែលធ្វើពីស្រាក្រហម) លាយទឹកខ្មះ២ស្លាបព្រាកាហ្វេ ជាមួយ ទឹក៦ស្លាបព្រាកាហ្វេ បន្ទាប់មកយកមកលាប នៅលើស្បែកក្បាលរបស់អ្នក បន្ទាប់មករុំក្បាលរបស់អ្នកជាមួយនឹងកន្សែងពោះគោ ហើយទុកវាចោល៣០នាទោះ។

ចូរប្រយ័ត្នកុំឲ្យទឹកខ្មះនោះខ្ទាតចូលភ្នែករបស់អ្នក (ប្រសិនបើមានករណីនេះកើតឡើង ត្រូវប្រញាប់​ទៅលាងជាមួយទឹកស្អាត។

* ម៉ាស្សាជាមួយនឹងទឹកក្រូចឆ្មា
ច្របាច់ក្រូចឆ្មាមួយផ្លែ។ នៅពេលដែលអ្នកងូតទឹក ម៉ាស្សាក្បាលរបស់អ្នកជាមួយនឹកទឹកក្រូចឆ្មា ដែលឈ្លីវាជាមួយម្រាមដៃរបស់អ្នកថ្នមៗ បន្ទាប់មកលាងសំអាតសក់របស់អ្នក ជាមួយនឹងទឹកក្តៅអ៊ុនៗ។

ដើម្បីទទួលបានលទ្ធលល្អ ជាដំបូងអ្នកត្រូវកក់សក់ជាមុនសិន បន្ទាប់មកទើបម៉ាស្សាទឹកក្រូចឆ្មានោះ តាមក្រោយ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77