ស​ង្ក្រា​ន​បន្ទាយមានជ័យ​! ស្រីស្អាតដោះអាវក្រៅ សាច់សខ្ចី កំពុងធ្វើឲ្យប្រុសៗក្តៅខ្លួន | BayKdang ស​ង្ក្រា​ន​បន្ទាយមានជ័យ​! ស្រីស្អាតដោះអាវក្រៅ សាច់សខ្ចី កំពុងធ្វើឲ្យប្រុសៗក្តៅខ្លួន | BayKdang

ស​ង្ក្រា​ន​បន្ទាយមានជ័យ​! ស្រីស្អាតដោះអាវក្រៅ សាច់សខ្ចី កំពុងធ្វើឲ្យប្រុសៗក្តៅខ្លួន

រូបភាព​ស្រី​ស្រស់​ស្លៀក​សិច​ស៊ី​ខុសគេខុសឯង ដែលជា «​ផ្ទាំងទស្សនីយ៍ភាព​» ដ៏​ក្តៅ​ភ្នែក​របស់​មហាជន​ជា​អ្នក​ដើរលេង​កំសាន្ត​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ កំពុង​ត្រូវបាន​ចែករំលែក​គ្នា​មើល​យ៉ាង​ព្រោងព្រាត​តែម្តង ហើយ​គ្រាន់តែ​ឃើញ​ភ្លាមៗ នោះ​មនុស្ស​ជាច្រើន​បានធ្វើ​ការរិះគន់​យ៉ាង​ចាស់ដៃ​ថា ជា​មនុស្ស​ស្រី​អស់សាច់ ឬ​រក​លេខ​ដាក់​គ្មាន​ជាដើម ។ ប៉ុន្តែ ប្រសិន​យើង​ក្រឡេក​មក​មើល​មតិ​អ្នក​ខ​មិន​វិញ ឃើញថា អ្នកលេង​អ៊ី​ន​ធើរ​ណេ​ត​ជាច្រើន​បាន​ពន្យល់​ប្រាប់ថា មនុស្ស​ស្រី​ក្នុង​រូបភាព​នេះ មិនមែនជា​ស្រី​ទេ តាមពិតទៅ​គាត់​គឺជា​ភេទ​ទី​៣​ប៉ុណ្ណោះ ។​

ខ​មិន​តប​នឹង​រូបភាព​នេះ​ផងដែរ អ្នកខ្លះ​មិនដឹង​រឿង​បាន​លើកឡើងថា «​កោត​ចេះតែធ្វើ​រួច​, ចុះបើ​ជ្រុល​ជា​ស្លៀក​ចឹ​ង​ហើយ​មិន​ស្រាត​ម៉​ង​ទៅ​» ។ ស្របពេល​ដែលមាន​អ្នក​ប្រាប់ថា គាត់​ជា​ភេទ​ទី​៣ នោះ​មនុស្ស​ជាច្រើន​ដែល​បាន​យល់ឃើញ​ដូច្នេះ​ដែរ បាន​លេងសើច​ថា​៖ «​មើល​ពីក្រោយ​ឡើង​ហំ​ដល់ពេល​មើល​ចំ ម៉ែអើយ​ជួយ​ផង​😂, មិន​ហ៊ាន​ទេ​ខ្លាច​សុ​បិ​ន្ត​អាក្រក់​» ។ ប៉ុន្តែ នៅ​មានអ្នក​យល់ស្រប​ថា​៖ «​វា​មិន​ទៅ​ស្អី​ទេ​គ្រាន់តែ​ស្លៀក​បិ​ុ​ន​នឹង កុំអោយ​តែ​ដើរ​ស្រាត​ទៅបាន​ហើយ​» ។​

​ទោះយ៉ាងណា មិន​ថា​ស្រី ឬ ភេទ​ទី​៣​នោះទេ ទង្វើ​នៃ​ការ​ស្លៀកពាក់​សិច​ស៊ី​ជ្រុល​ហួស​បែបនេះ វា​ពិតជា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​សេចក្តីថ្លៃថ្នូរ វប្បធម៌​សង្គម​យ៉ាងខ្លាំង ជាពិសេស​កិត្តិយស​ស្ត្រីៗ​ដែលមាន​ឥរិយាបទ​សុភាពរាបសា ។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា លោក ពិសិដ្ឋ ប៊ី (Piseth Bi) ដែលជា​អ្នកប្រមាញ់​រូប​ទទួល​ការកោតសរសើរ​មាន​ស្នាដៃ​ម្នាក់ និង​ជា​ម្ចាស់​រូបភាព​ដែល​កំពុង​ល្បី​នេះ ក្នុងចំណោម​រូប​ស្អាតៗ​ជាច្រើន​ទៀត បាន​ខិតខំ​ព្យាយាម​ប្រមាញ់​យ៉ាង​លំបាក ទម្រាំ​បាន​រូបភាព​ដ៏​ល្អៗ​ទាំងនេះ ពី​ក្នុង​ព្រឹត្តិការណ៍​ស​ង្ក្រា​ន​ក្នុង​ក្រុង​សិរី​សោ​ភណ្ឌ ដើម្បី​បង្ហោះ​ឡើង​ហ្វេ​ស​ប៊ុ​ក ចែកជូន​ដល់​មិត្តភក្តិ​លោក​ទស្សនា​កម្សាន្ត និង​ទុក​ធ្វើជា​អនុស្សាវរីយ៍ ថ្ងៃ​ចូលឆ្នាំ នៅ​បន្ទាយមានជ័យ ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77