ពុទ្ធោៗអើយ!!! ជនរងគ្រោះទាំង៥នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ព្រឹកមិញ ត្រូវបានបូជា រួចរាល់ហើយ...! | BayKdang ពុទ្ធោៗអើយ!!! ជនរងគ្រោះទាំង៥នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ព្រឹកមិញ ត្រូវបានបូជា រួចរាល់ហើយ...! | BayKdang

ពុទ្ធោៗអើយ!!! ជនរងគ្រោះទាំង៥នាក់ ដោយគ្រោះថ្នាក់ចរាចរណ៍ព្រឹកមិញ ត្រូវបានបូជា រួចរាល់ហើយ…!

សូមចូលរួមសោកស្តាយនិងរំលែកទុក្ខជាមួយក្រុមគ្រួសារសពជនរងគ្រោះដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត LUXES 470 ផ្លាកលេខ ភ្នំពេញ 2H 3679 បុកផ្ទុបពីមុខរថយន្ដដឹកប្រេងរបស់ក្រុមហ៊ុន PTT ដែលធ្វើអោយ ​ផ្ទុះឆេះ​រថយន្ត​ទាំង​ពីរ​គ្រឿង ​នៅផ្លូវជាតិលេខ៤ ចន្លោះ​គីឡូម៉ែត្រ​ ១៤១.១៤២ស្ថិត​នៅ​ក្នុង​ភូមិ​អូរជ្រៅ​ ឃុំ​បឹងព្រាវ​ ស្រុក​ស្រែ​អំបិល​ ខេត្ត​កោះកុង​ កាលពីម៉ោងជិត៨ព្រឹកថ្ងៃ២៨មេសា២០១៨ ដែលបណ្តាលអោយអ្នកជិះក្នុងរថយន្តLUXES ចំនួន៥នាក់ (ប្រុស៥នាក់) ឆេះស្លាប់ទាំងអស់គ្នា និងខាងរថយន្តប្រេង រងរបួសធ្ងន់២នាក់។

ជនរងគ្រោះគឺ មានឈ្មោះដូចជា៖

១/​ ឈ្មោះ​ ថេង​ ដាវ៉ុន​ ភេទប្រុស​ អាយុ​ ២៨ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មាន​មុខរបរ​ មន្ត្រី​សាធារណៈ​ការ​ ខេត្ត​កំពត​ ទីលំនៅ​ ខេត្តព្រះសីហនុ​ ។

២/​ ឈ្មោះ​ ឈឹម​ រដ្ឋា​ (ហៅជីង)ភេទស្រី​ អាយុ​ ២៣ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​មុខរបរ​ មេការ​ភោជនីដ្ឋាន​ Happy bar ខេត្ត​ព្រះសីហនុ​ ទីលំនៅ​ ឃុំទំនប់រលក​ ខេត្ត​ព្រះសីហនុ​ ។

៣/​ ឈ្មោះ​ ហេង​ សូរីយ៉ា​ ភេទប្រុស​ អាយុ​ ២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​មុខរបរ​ សនិ្តសុខ​ឯក​ជន PSA​ ធ្វើ​ការនៅ​ Happy bar រស់​នៅសង្កាត់លេខ​ ០៣​ ខេត្តព្រះ​សីហនុ​ ។

៤/​ ឈ្មោះ​ វង្ស​ រិទ្ឋី​ (ហៅ​ ដារ៉ា)​ ភេទប្រុស​ អាយុ​ ២៦ឆ្នាំ​ ជនជាតិ​ខ្មែរ​ មា​នមុខរបរ​ សន្តិសុខ​ឯក​ជន​ PSA ធ្វើ​ការនៅ​ Happy bar រស់​នៅ​សង្កាត់​លេខ​ ០៣​ ក្រុង​ព្រះ​សីហនុ​ ។

ចំនែកជនរងគ្រោះម្នាក់ទៀត មិនទាន់ដឹងអត្តសញ្ញាណនៅឡើយទេ…!

ទាំង​បួននាក់ ​ជាមិត្តភ័ក្ដិ​រួម​ការងារ​ជាមួយ​គ្នា​ ត្រូវ​បានសមត្ថកិច្ច​ធ្វើ​ការប្រគល់​ ទទួល​សាកសព​អោយ​ទៅ​ក្រុមគ្រួសារ​យកទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​រួចហើយ។ ចំណែក​ជនរងគ្រោះម្នាក់​ទៀតនៅមិន​ទាន់ស្រាវជ្រាវស្គាល់​អត្តសញ្ញាណ​ឡើយ​ (គិតត្រឹមម៉ោង៤ល្ងាចថ្ងៃដ៍ដែលនេះ)។

ចំណែក ភាគីខាងរថយន្តប្រេងរងរបួស​ធ្ងន់២នាក់គឺទី១ ឈ្មោះ​ ផាន វិបុល​ ភេទប្រុស​ អាយុ២៦ឆ្នាំ​មានទីលំនៅក្រុងភ្នំពេញ​ មុខរបរ​បើកបរ​ ​រថយន្ត​ដឹ​កប្រេង និងទី២ ឈ្មោះ​ ផាន​ សុង​ ភេទប្រុស​ អាយុ១៨ឆ្នាំមានអាស័យដ្ឋានជាមួយគ្នា​ ក្នុងនោះម្នាក់ជាអ្នកបើកបរនិងម្នាក់ជាអ្នករួមដំណើរជាមួយ៕ (រូបភាពជនរងគ្រោះទទួលបានពីPolice)

ប្រភព៖ huybunleng & Bbn-Tv

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77