ចំណុច​សំខាន់​ទាំង​៥ ​ក្នុង​ការ​​​កែ​សម្រួល ​ដើម្បី​ឲ្យ​កង់​របស់​អ្នក​ កាន់​តែ​មានផា​សុខ​ភាព ក្នុងការជិះ | BayKdang ចំណុច​សំខាន់​ទាំង​៥ ​ក្នុង​ការ​​​កែ​សម្រួល ​ដើម្បី​ឲ្យ​កង់​របស់​អ្នក​ កាន់​តែ​មានផា​សុខ​ភាព ក្នុងការជិះ | BayKdang

ចំណុច​សំខាន់​ទាំង​៥ ​ក្នុង​ការ​​​កែ​សម្រួល ​ដើម្បី​ឲ្យ​កង់​របស់​អ្នក​ កាន់​តែ​មានផា​សុខ​ភាព ក្នុងការជិះ

ក្នុង​នាម​​យើង​ជា​អ្នក​ជិះ​​កង់ យើង​តែង​តែ​ស្វែង​រក​ពិធី​សាស្ត្រ​ផ្សេង​ៗ ក្នុង​ការ​ធ្វើ​ឲ្យ​កង់​របស់​អ្នក​កាន់​តែ​ទម្ងន់​ស្រាល និង​​មាន​ល្បឿន​លឿន​ជាង​មុន​។ ប៉ុន្តែ យើង​ក៏​ត្រូវ​ធ្វើ​ឲ្យ​វា​មាន​ផា​សុខ​ភាព​ផងដែរ ក៏ដូច​ជា​ធ្វើ​ឲ្យ​អ្នក​អាច​ជិះ​បាន​​កាន់​តែ​ច្រើន​​ម៉ោង​។ អ្នក​ជិះ​កង់​ជាច្រើន​ដែល​មិន​មាន​ផាសុខ​ភាព​ក្នុង​ការ​ជិះ នឹង​ធ្វើ​មិន​បាន​​ល្អ​ឡើយ និង​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​រីក​រាយ​តិច​តួច​ការ​ជិះ​កង់​។ ហេតុនេះ ការ​ជិះ​កង់​បាន​កាន់​តែ​យូរ និង​ការ​ធ្វើ​ឲ្យ​កង់​​ប្រកប​ដោយ​​ផា​សុខ​ភាព​គឺ​ជា​ចំណុច​ដ៏សំខាន់​។

១. កម្ពស់​របស់​កែប

អ្នក​​​ដែល​​ទើប​តែ​ចាប់​ផ្តើម​ជិះ​កង់​ថ្មី​ៗ នឹង​​ដាក់​​កម្ពស់​កែប​របស់​ខ្លួន​ទាប ពីព្រោះ​ពួក​គេ​គិតថាវាងាយស្រួល​​ជាង​ក្នុង​ការ​ដាក់​ជើង​ទាំង​២​របស់​គេ​ដល់​​ដី ប៉ុន្តែ ដើម្បី​ធ្វើ​ឲ្យ​អ្នក​ជិះ​បាន​កាន់​តែ​លឿន និង​ផា​សុខ​ភាព អ្នក​​នឹង​ចង់​រៀប​ចំ​ធ្វើ​ឲ្យ​កែប​កាន់​តែ​ខ្ពស់​។ ប្រសិន​បើ​អ្នក​មាន​​អារម្មណ៍​ឈឺ​ជង្គង់ កែប​របស់​អ្នក​អាច​នឹង​ទាប​ពេក ឬលយ​ទៅ​មុខ​ពេក​។ ប៉ុន្តែ ការ​ឈឺ​ផ្នែក​ខាង​ក្រោយ​នៃ​ជង្គង់ ឬ​សរសៃ​ពួរគន្លាក់​ជើង​​ អាច​​បណ្តាល​មក​ពី​ការ​ដាក់​កែប​ខ្ពស់​ពេក​។ ហេតុនេះ អ្នក​ត្រូវ​រៀប​ចំ​កម្ពស់​ឲ្យ​បាន​សមរម្យ​ពោល​គឺ​ក្នុង​កម្ពស់​អាច​ធ្វើ​ចល​នា​ចង្កេះ​បាន​​ស្រួល​។

២. កម្ពស់​នៃ​ដៃ​កង់

កម្ពស់​នៃ​ដៃ​កង់​ក៏អាច​នឹង​មាន​ឥទ្ធិ​ពល​ទៅលើ​ផា​សុខ​ភាព​ផងដែរ​។ ជា​រឿយ​ៗ អ្នក​ទើប​តែ​ចេះ​ជិះ​កង់​ថ្មី​ៗ រៀប​ចំ​ដៃកង់​​យ៉ាង​ខ្ពស់ ដែល​កាត់​បន្ថយ​ការ​​ទម្លាក់​ទម្ងន់​ដ៏ធ្ងន់​ទៅលើ​ដៃ និង​ធ្វើ​ឲ្យ​មា​ន​សម្ពាធ​កាន់​តែ​ខ្លាំង​នៅ​ត្រង់​កំប៉េះ​គូទ​។ អ្នក​ជិះ​កង់​ប្រកប​ដោយ​បទពិសោធ រៀប​ចំ​ដៃ​កង់​យ៉ាង​ទាប ដែល​អាច​ធ្វើ​ឲ្យ​ឈឺ​ចង្កេះ ប៉ុន្តែ កាត់​បន្ថយ​ទម្ងន់​ទៅ​លើ​កែប​។ ប៉ុន្តែ ​ប្រសិន​បើ​អ្នក​​ត្រូវ​ជិះ​នៅ​លើផ្លូវ​ឆ្ងាយ ឬ​លើ​ផ្លូវ​គ្រួស អ្នក​ត្រូវ​តែ​​លើក​ដៃ​របស់​​អ្នក​ស្រប​ទៅ​តាមទី​តាំង​នៃផ្លូវ​។

៣. ប្រភេទ​នៃ​កែប​កង់

ប្រសិន​បើ​អ្នក​ព្យា​យាម​កែ​សម្រួល​កង់​របស់​អ្នក និង​​មិន​អាច​ដោះ​ស្រាយ​បញ្ហា​​មិន​មាន​ផា​សុខ​ភាព​បាន ឬ​ធ្វើ​ឲ្យ​ឈឺ​​កំ​ប៉េះ​គូទ សូម​ព្យា​យាម​​សាក​ល្បង​កែប​កង់​ផ្សេង​។ អ្នក​ត្រូវ​តែ​ព្យា​យាម​សាកល្បង​ទំហំ​ផ្សេង​ៗ​គ្នា ដើម្បី​​ស្វែក​រក​ឲ្យ​ឃើញ​កែប​កង​ដែល​ស័ក្តិ​សម​ទៅ​នឹង​​ចង្កេះ និង​គោល​បំណង​របស់​អ្នក​។

៤. កម្រិត​ទេ្រត​នៃ​កែប​កង់

កែបកង់​ដែល​មាន​កម្រិត​ទ្រេត​ទៅ​មុខ ឬ​ស្មើ គឺ​ជា​ប្រភេត​កែប​​កង់​ដ៏ល្អ​។ កែប​​កង់​ដែល​បះ​ឡើង​​ទៅលើ តែង​តែ​ធ្វើ​ឲ្យ​ឈឺ​​ក​កំ​ប៉េះ​គូទ ឬ​ក្រលៀន​ ហេតុ​នេះ ការ​មាន​កែប​កង់​ទម្រេត​ទៅ​ខាង​មុខ នឹង​​ផ្តល់​សម្ពាធ​បន្ថែម​​ទៅលើ​ដៃ​​របស់​អ្នក​។

៥. កង់

ប្រសិន​បើ​អ្នក​ចង់​ទទួល​បាន​ការ​ជិះ​ប្រកប​ដោយ​ផា​សុខ​ភាព កង់ និង​សម្ពាធ​កង់ ដែល​អ្នក​ជិះ​ពី​លើ អាច​នឹង​ផ្តល់​ផា​សុខ​ភាព​កាន់​តែ​ខ្លាំង​។ សម្រាប់​ផ្លូវ​រលាក់ គ្រួស និង​ការ​ជិះ​កង់​រយៈ​ចម្ងាយ​ឆ្ងាយ អ្នក​គួរ​តែ​​បង្កើន​ទំហំ​នៃ​កង់ ដើម្បី​​ទប់​ទង​នឹង​សម្ពាធផ្លូវ​ដែលលំបាក​។ កង់​ដែល​មាន​ទំហំ​កាន់​តែ​ធំ គួរ​តែ​ត្រូវ​បាន​ជិះ​ក្នុង​សម្ពាធ​ទាប ដោយ​អាស្រ័យ​ទៅលើ​ទំហំ​នៃ​រាង​កាយ និង​អ្វី​ដែល​អ្នក​កំពុង​តែ​ធ្វើ ហើយ​ជា​ទូទៅ​អ្នក​នឹង​ប្រើ​ប្រាស់​ក្នុង​ទំហំ 40–80 psi ក្នុង​កង់ 28–40c​ សម្រាប់​ការ​ជិះ​ផ្លូវឆ្ងាយ ខណៈ​ដែល​កង់​ជា​ធម្ម​តា​មាន​ទំហំ 23c និង 100+psi​៕

ប្រែសម្រួលដោយ៖ បាយក្តាំង
ប្រភព៖ mapmyrun

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77