កំហុស​នៃ​​ការ​សម្រក​ទម្ងន់​​​ សំខាន់​ទាំង​៥ ​សម្រាប់​អ្នក​ចូល​ចិត្ត​ជិះ​​កង់!! | BayKdang កំហុស​នៃ​​ការ​សម្រក​ទម្ងន់​​​ សំខាន់​ទាំង​៥ ​សម្រាប់​អ្នក​ចូល​ចិត្ត​ជិះ​​កង់!! | BayKdang

កំហុស​នៃ​​ការ​សម្រក​ទម្ងន់​​​ សំខាន់​ទាំង​៥ ​សម្រាប់​អ្នក​ចូល​ចិត្ត​ជិះ​​កង់!!

ពិត​ណាស់ ​ការ​ជិះកង់​គឺ​ជា​មធ្យោ​បាយ​ដ៏ល្អ​ឥ​តខ្ចោះ​ក្នុង​ការ​​កម្ចាត់​សារ​ធាតុ​កា​ឡូ​រី​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ខាង​ក្រោម​នេះគឺ​ជា​​ការ​សម្រក​ទម្ងន់​មិន​ត្រឹម​ត្រូវ​ទាំង​៥​ដែល​អ្នក​ជិះកង់​បង្កើត​ឡើង​។

1. មិន​ញាំ​ឲ្យ​បាន​គ្រប់​គ្រាន់

ភាគ​ច្រើន​នៃ​យើង​គិត​ថា ការ​​កំណត់​ចំនួន​នៃ​កាឡូ​រី គឺ​ជា​គន្លឹះ​ដ៏មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​សម្រក​ទម្ងន់ ប៉ុន្តែ ការ​មិន​ញាំ​អាហារ​មិន​មាន​សារ​ធាតុ​កា​ឡូ​រី​សោះ ក៏​ផ្តល់​នូវ​បញ្ហា​ផងដែរ​។ ក្នុង​ពេល​ដែល​អ្នក​កំពុ​ងតែ​ងហ្វឹកហាត់ ឬ​ធ្វើ​លំ​ហាត់​ប្រាណ ការ​ញ៉ាំ​អាហារ​មាន​កាឡូ​រី​គ្រប់​​គ្រាន់ ទាំង​មុន និង​ក្រោយ​ជិះ​កង់ ពិត​ជា​សំខាន់​ណាស់​។ ការ​អង្អត់​អាហារ​ខ្លួន​ឯង ក្រោយ​ពី​ការ​ជិះ​កង់ អាច​នឹង​ផ្តល់​ផល​អវិជ្ជ​មាន​​សម្រាប់​​អ្នក​។

2. ការ​ធ្វើ​លំ​ហាត់​ប្រាណ​ដដែល​ៗ

ប្រសិន​បើ​​អ្នក​ជិះ​កង់​ក្នុង​កម្រិត​ដដែល រៀង​កាយ​របស់​អ្នក​នឹង​សម្រប​ខ្លួន​បាន​យ៉ាង​ងាយ​។ ហេតុនេះ ត្រូវ​ព្យា​យាម​ជិះ​​​កង់​ក្នុង​កម្រិត​ផ្សេង​ៗ​គ្នា ដូច​ជា​ឡើង​ភ្នំ​ ជិះ​ផ្លូវ​ឆ្ងាយ ឬ​ក៏​ជិះ​លើ​ផ្លូវ​ដែល​លំ​បាក ដើម្បី​ធ្វើ​ឲ្យ​រាង​កាយ​របស់​យើង​​អាច​​កម្ចាត់​កាឡូរី ក្នុង​វិធី​សាស្ត្រ​ផ្សេង​ៗ​គ្នា​។

3. ព្យា​យាម​សម្រក​ទម្ងន់​លឿន​ ឬ​ឆាប់​រហ័ស​ពេក

នៅ​ពេល​ដែល​អ្នក​ចាប់​ផ្តើម​សម្រក​ទម្ងន់ វា​គឺ​ជា​រឿងសាមញ្ញ​ដែល​ក្នុង​ការ​ស្រក​ទម្ងន់​តិច​តួច នៅពេល​ដែល​អ្នក​ឡើង​លើ​ជញ្ជីង ពីព្រោះ​បើ​ទោះ​បី​អ្នក​បាត់​បង់​ខ្លាញ់​ក៏ដោយ ប៉ុន្តែ អ្នក​ក៏​ឡើង​សាច់​ដុំ​ផងដែរ​។ ហេតុនេះ ពេល​អ្នក​ដឹង​ពី​លទ្ធផល​នេះ អ្នក​នឹង​ព្យា​យាម​សម្រក​ទម្ងន់​ឲ្យ​បាន​ឆាប់​រហ័ស ដែល​ជា​វិធី​សាស្ត្រ​មិន​ល្អ​ឡើយ​។ ប៉ុន្តែ អ្នក​ត្រូវ​តែ​មាន​ការ​ស៊ូ​ទ្រាំ និង​អត់​ធ្មត់ ក៏ដូច​ជា​​កំណត់​គោល​ដៅ​ឲ្យ​បាន​ច្បាស់​លាស់​ ដូច​ជា​ការ​ធ្វើ​លំ​ហាត់​ប្រាណ​ឲ្យ​បាន​១​ម៉ោង​ក្នុង​១​ថ្ងៃ​ជា​ដើម ក៏ដូច​​ជា​កាត់​បន្ថយ​ការ​ញ៉ាំ និង​អាហារ​ដែល​ធ្វើ​ឲ្យ​ធាត់​ (អហារ​ចំ​រាញ់​ឡើង​វិញ)​។

4. ជិះ​តែកង់

បើ​ទោះ​បី​ការ​ជិះ​កង់​​គឺ​ជា​មធ្យោ​បាយ​ដ៏អស្ចារ្យ​ក្នុង​ការ​សម្រក​ទម្ងន់​ក៏ដោយ ប៉ុន្តែ វា​មិន​មែន​មាន​ន័យ​ថា នេះ​គឺ​ជា​វិធី​សាស្ត្រ​តែមួយ​ឡើយ​។ ប៉ុន្តែ វា​គឺ​ជា​វិធី​សាស្ត្រ​ដ៏ល្អ​បំផុត​ក្នុង​ការ​បញ្ចូល​សកម្ម​ភាព​ធ្វើ​លំ​ហាត់​ប្រាណ​​ផ្សេង​ៗ​ប្រចាំ​សប្តាហ៍​របស់​អ្នក​។ ការ​ហែល​ទឹក ការ​ដើរ ឬ​ក៏​រត់​ សុទ្ធ​សឹង​ជា​មធ្យោ​បាយ​ផ្សេង​ទៀត​ដែល​អាច​កម្ចាត់​ជាតិ​ខ្លាញ់​បាន​។

5. ការ​ដេក​មិន​គ្រប់​គ្រាន់

ជា​មួយ​នឹង​ការ​មាន​កម្មវិធី​ការ​ងារ​ដ៏មមា​ញឹក ការ​ខិត​ខំព្យា​យាម​ធ្វើ​ឲ្យ​សុខ​ភាព​កាន់​តែ​ល្អ​ប្រសើរ ក៏ដូច​ជា​ការ​​ព្យា​យាម​ធ្វើ​លំ​ហាត់​ប្រាណ​ឲ្យ​បាន​ច្រើន អាច​នឹងក្លាយជា​ការតាំង​ចិត្ត​ដ៏ធមួយ​។ នៅ​ពេល​ដែល​អ្នក​សម្រក​ទម្ងន់ ការ​​ដេក​ឲ្យ​​បាន​រយៈ​​ពេល​៦ ទៅ​៨​ម៉ោង​ក្នុង​មួយ​យប់ ពិត​ជា​រឿង​សំខាន់​ណាស់​។ ការ​ស្រាវ​ជ្រាវ​ជាច្រើន​បង្ហាញ​ថា ការ​ដេក​ឲ្យ​បាន​គ្រប់​គ្រាន់​នឹង​ជួយ​សម្រក​ទម្ងន់​ ក៏ដូច​ជា​​រក្សា​ទម្ងន់​របស់​អ្នក​បាន​​។ ការ​ដេក​ឲ្យ​បាន​គ្រប់​គ្រាន់​នឹង​ជួយ​ពង្រឹង​សាច់​ដុំ និង​​កាត់​បន្ថយ​​អារម្មណ៍​តាន​តឹង​ជាទូទៅ​​។ ការ​ដេក​ឲ្យ​បាន​គ្រប់​គ្រាន់ ក៏​​ជា​កន្លឹះ​​សំខាន់​ក្នុង​ការ​​ធ្វើ​លំ​ហាត់​ប្រាណ និង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក​ផងដែរ​៕

ប្រែសម្រយឡដោយ៖ បាយក្តាំង
ប្រភព៖ mapmyrun

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77