មានដឹងទេថា គ្រឿងអលង្ការមាស និងប្រាក់ទាំងនេះ ជួយឲ្យបងប្អូន មានសុខភាពល្អប្រសើរ? | BayKdang មានដឹងទេថា គ្រឿងអលង្ការមាស និងប្រាក់ទាំងនេះ ជួយឲ្យបងប្អូន មានសុខភាពល្អប្រសើរ? | BayKdang

មានដឹងទេថា គ្រឿងអលង្ការមាស និងប្រាក់ទាំងនេះ ជួយឲ្យបងប្អូន មានសុខភាពល្អប្រសើរ?

(សុខភាព)៖ ក្នុងរាងកាយមនុស្សមានធាតុទឹក និងធាតុភ្លើងវិលវល់ជាប្រចាំ បើធាតុទាំង២ធ្វើការរួមគ្នាល្អ រាងកាយនឹងរឹងមាំ ប៉ុន្តែបើធាតុណាមួយរាំងស្ទះ អាចធ្វើឲ្យមិនស្រួលខ្លួន។
គ្រឿងអលង្ការមាស ប្រាក់មានឥទ្ធិពល ចំពោះអ្នកពាក់ដោយផ្ទាល់។ មាសជាលោហៈក្តៅ និងជំរុញអារម្មណ៍ឲ្យរហ័សរហួន។ រីឯអ្នករឹងមាំពេលពាក់គ្រឿងអលង្ការប្រាក់ ដែលជាលោហៈត្រជាក់ អាចធ្វើឲ្យអារម្មណ៍ស្ងប់ស្ងាត់ មិនងាយខឹងក្រោធឡើយ។

– ក្បាលខ្សែក្រវ៉ាត់មាស ឬស្ពាន់៖

បរិវេណពោះជាផ្នែក ដែលត្រូវមានកម្តៅជានិច្ច ដើម្បីឲ្យប្រព័ន្ធដុតបំផ្លាញ ថាមពលធ្វើការបានល្អ ប៉ុន្តែបើមានធាតុទឹកច្រើនពេក ពោះនឹងត្រជាក់ ធ្វើឲ្យរាករួសឆ្លាស់គ្នា និងទល់លាមក អាហារមិនរលាយ ឈឺឆ្អឹងខ្នង ចង្កេះ មានខ្លាញ់ប្រមូលផ្តុំនៅក្បាលពោះ ត្រគាក និងភ្លៅច្រើន ដៃជើងត្រជាក់។ បើអ្នកមានអាការៈបែបនេះ គួរតែឈប់ទទួលទានទឹកត្រជាក់ រួចប្តូរមកទទួលទានអាហារក្តៅឧណ្ណៗ និងពាក់ក្បាលខ្សែក្រវ៉ាត់ ដែលធ្វើពីមាស ឬស្ពាន់ ដើម្បីសម្រួលតុល្យភាពធាតុភ្លើង បរិវេណពោះឲ្យដំណើរការបានកាន់តែ ប្រសើរឡើង។

– ខ្សែ ក និងក្រវិលប្រាក់៖

សមស្របចំពោះស្រ្តី ដែលក្តៅក្នុង ឈឺ ក ញឹកញាប់មានជាតិខ្លាញ់ប្រមូលផ្តុំងាយ ព្រោះធាតុត្រជាក់របស់លោហៈប្រាក់ និងកាត់បន្ថយកម្តៅខ្លួនបានល្អ។

ខ្សែ ក ក្រវិលមាស៖

សមស្របចំពោះអ្នក ដែលមានសម្ពាធឈាមទាប មុខស្លេក ស្រវាំងភ្នែក ងងឹតមុខញឹកញាប់ ព្រោះភាពក្តៅរបស់មាស និងទៅជំរុញចលនារបស់ឈាមជួយឲ្យស្រស់ថ្លាស្វាហាប់។

– ក្បាលខ្សែក្រវ៉ាត់ប្រាក់៖

មនុស្សដែលអាចមានអារម្មណ៍ ឃ្លានញឹកញាប់ គួរពាក់ក្បាលខ្សែក្រវ៉ាត់ប្រាក់ ព្រោះប្រព័ន្ធដុតបំផ្លាញថាមពល ធ្វើការខុសប្រក្រតី ពោះវៀនបញ្ចេញទឹករំលាយ មកលើសតម្រូវការ ហើយមនុស្សបែបនេះច្រើនតែស្គម បរិភោគអ្វីក៏មិនធាត់ព្រមទំាំង កំពុងប្រឈមជំងឺទឹកនោមផ្អែម ជំងឺបេះដូង កូលេស្តូរ៉លខ្ពស់ ជាតិខ្លាញ់ស្ទះនៅក្នុងឈាម។ ដូច្នេះត្រូវប្រើក្បាលខ្សែក្រវ៉ាត់ប្រាក់ ដើម្បីបន្ថែមភាពត្រជាក់ដល់ពោះ ទើបប្រព័ន្ធដុតបំផ្លាញថាមពល អាចធ្វើការបានធម្មតា៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77