កម្មវិធី ABC Exceptional Night ជាមួយក្រុមតូច​ (SWSB) នៅ Motor Café Pub ពិតជាអស្ចារ្យ | BayKdang កម្មវិធី ABC Exceptional Night ជាមួយក្រុមតូច​ (SWSB) នៅ Motor Café Pub ពិតជាអស្ចារ្យ | BayKdang

កម្មវិធី ABC Exceptional Night ជាមួយក្រុមតូច​ (SWSB) នៅ Motor Café Pub ពិតជាអស្ចារ្យ

រាជធានីភ្នំពេញ៖ កាលពីថ្ងៃសុក្រ ទី ០៤ ខែឧសភា ឆ្នាំ២០១៨ ស្រាបៀរ ABC អិចស្ត្រាស្តោត បានបន្តរៀបចំកម្មវិធី ABC EXCEPTIONAL NIGHT នៅ Motor Café Pub ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមតារាចម្រៀងវ័យក្មេងដែលមានទេពកោសល្យ ហើយតែងតែបង្កើតនូវអ្វីដែលថ្មី ដើម្បីជាអត្តសញ្ញាណរបស់ពួកគេ ពួកគេជាសិល្បករ សិល្បការនីនៃក្រុមតូច – Small World Small Band (True Blue Exceptional) ។

កម្មវិធីរាត្រីដ៏ល្អឯក​ (ABC Exceptional Night) មិនត្រឹមតែមានការសម្តែងដ៏អស្ចារ្យរបស់ក្រុមតូច និងក្រុមតារាបង្ហាញម៉ូត ព្រមទាំងសកម្មភាពកម្សាន្តផ្សេងទៀត។ លើសពីនេះ អតិថិជនរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត ក៏បានភ្លក់នូវរសជាតិដ៏ល្អឯកពីការលាយបញ្ជូលគ្នាជាស្រាក្រឡុក ABC អិចស្ត្រាស្តោត ​ពីសំណាក់អ្នកក្រឡុកស្រាដ៏ជំនាញ ​។

កម្មវិធី ABC EXCEPTIONAL NIGHT គឺជាផ្នែកមួយនៃយុទ្ធនាការ “ជាឧត្តមភាពដ៏ល្អឯក” របស់ ស្រាបៀរ ABC អិចស្ត្រាស្តោត ដែលផ្តល់នូវអំណរសារទរដល់ប្រជាពលរដ្ឋកម្ពុជាដែលទទួលបានជោគជ័យដោយបានបង្ហាញពីចំណុចខ្លាំង ចំណេះដឹង និងសមិទ្ធផលរបស់ខ្លួននៅក្នុងវិស័យសិល្បៈ ពាណិជ្ជកម្ម និងការកសាងសហគមន៍។

ABC អិចស្ត្រាស្តោត នៅតែជាម៉ាកសញ្ញាស្រាបៀរទឹកខ្មៅលំដាប់ថ្នាក់អន្តរជាតិដែលឈានមុខគេគ្មានគូរបៀបនៅលើទីផ្សារ ស្រាបៀរទឹកខ្មៅគុណភាពខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដែលអតិថិជនជ្រើសរើសយកមកទទួលទាន ”ក្រេបរសជាតិដ៏ល្អឯក” នៃស្រាបៀរទឹកខ្មៅ ដែលផលិតពីគ្រឿងផ្សំមានគុណភាពខ្ពស់បំផុត និងបានឈ្នះពានរង្វាន់ជាច្រើន ជាពិសេសកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីស្រទាប់យុវវ័យ មជ្ឈដ្ឋានសិល្បករ និងពាណិជ្ជករលំដាប់ថ្នាក់ខ្ពស់។

កម្មវិធី ABC EXCEPTIONAL NIGHT នឹងបន្តប្រារព្ធធ្វើឡើងនៅទីតាំងកិ្លប 2ND Night នៅថ្ងៃពុធ ទី ០៩ ខែឧសភាខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពីកំពូលតារាចម្រៀងដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញា មាស សុខសោភា។

សូមចូលរួមឲ្យបានច្រើនកុះករដើម្បីទទួលបានបទពិសោធន៍ដ៏ល្អឯកពី ABC អិចស្ត្រាស្តោត!

ចំពោះ​ព័ត៌មាន​បន្ថែមអំពីកម្មវិធីពិសេសនេះ​ ចូលទៅកាន់គេហទំព័រផ្លូវការ៖https://www.facebook.com/ABC.ExtraStoutCambodia/

សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ។

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77