សុន​ ស្រីពេជ្រ​ សុខ​ចិត្ត​ជំពាក់​បំណុល​គេ ​ក្រោយ​ប្រកាស​លក់​ផ្ទះ ​មិន​ទាន់​ដា​ច់​ ដើម្បី​យក​លុយ ​ព្យាបាល​ឪពុក ​និង​ប្អូនប្រុស | BayKdang សុន​ ស្រីពេជ្រ​ សុខ​ចិត្ត​ជំពាក់​បំណុល​គេ ​ក្រោយ​ប្រកាស​លក់​ផ្ទះ ​មិន​ទាន់​ដា​ច់​ ដើម្បី​យក​លុយ ​ព្យាបាល​ឪពុក ​និង​ប្អូនប្រុស | BayKdang

សុន​ ស្រីពេជ្រ​ សុខ​ចិត្ត​ជំពាក់​បំណុល​គេ ​ក្រោយ​ប្រកាស​លក់​ផ្ទះ ​មិន​ទាន់​ដា​ច់​ ដើម្បី​យក​លុយ ​ព្យាបាល​ឪពុក ​និង​ប្អូនប្រុស

(ភ្នំពេញ)៖ តារាចម្រៀងក្នុងផលិតកម្មថោន និងត្រូវជាកូនស្រីបង្កើតរបស់តារាកំប្លែងជើងថា គឺលោកតា សង់ ស៊ីស នោះ មួយរយៈមកនេះហាក់មានទុក្ខធំ និងស្ទើរតែរកពេលសប្បាយគ្មាន ដោយសារឪពុក និងប្អូនប្រុសឈឺសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយចំណាយលុយព្យាបាលអស់ ប្រមាណជាង ៥០០០០ ដុល្លារហើយ នៅតែមិនទាន់ធូរស្បើយ រហូតធ្វើឱ្យតារាចម្រៀងរូបនេះ សម្រេចចិត្តលក់ផ្ទះជាបន្ទាន់ ប៉ុន្តែក្រោយប្រកាសលក់ ២ខែហើយនោះ នៅតែមិនទាន់មានអ្នកទិញទៀត ក៏តម្រូវឱ្យនាងទៅខ្ចីបុលលុយគេ ដើម្បីបន្តព្យាបាលឪពុក និងប្អូនប្រុស។

ជាក់ស្តែង ថ្មីៗនេះតារាចម្រៀងសំឡេងពីរោះរណ្តំ សុន ស្រីពេជ្រ បានសរសេរសារលើហ្វេសប៊ុកថា «ហ៊ឺម…តាំងពីដាក់ប្រកាសលក់ផ្ទះពីរខែមកនេះ លុយតម្កល់មើលជំងឺប្អូនជាង ៥០០០០ ដុល្លារក៏អស់ ហើយឥឡូវ ចូលដល់ខ្ចីលុយគេមើលទៀត អាណិតម៉ែមុខឡើងខ្មៅ ហើយស្គមព្រោះពិបាកចិត្ត ឯពុកវិញម្ងៃកាត់ម្ងៃកោ អូនអើយ តើពេលណាទើបផ្ទះយើងលក់ដាច់ នឹងឆាប់បាននាំអូនវះកាត់ឆាប់បានជាទៅអូន ឱ្យគេមើលគេថាផ្ទះ នឹងរង់ចាំម្ចាស់ថ្មីម្តងខែ៣ ម្តងខែ៤ តែអីលូវចូលដល់ខែ៥ហើយ អស់សង្ឃឹមណាស់ ឱលោកម្ចាស់ផ្ទះថ្មីឆាប់ទិញផ្ទះខ្ញុំផង ដើម្បីប្អូនប្រុសខ្ញុំបានជា សូមអង្វរទេវត្តាកុំដាក់ទោសទណ្ឌដល់គ្រួសារខ្ញុំអី សូមមេត្តាជួយ Share ផង ដើម្បីផ្ទះខ្ញុំឆាប់លក់ដាច់ អរគុណពុកម៉ែបងប្អូនជាមុន»។

គួរបញ្ជាក់ថា មកទល់នឹងពេលនេះ ផ្ទះរបស់តារាចម្រៀង សុន ស្រីពេជ្រ ដែលមានទីតាំងស្ថិតនៅភូមិសុពរ័ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មិនទាន់លក់ដាច់នៅឡើយទេ ដោយផ្ទះនេះមានប្លង់រឹង ទំហំ ១០ម៉ែតគុណ ២២ម៉ែត៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77