ល្បីថា​ CL ​ត្រៀម​ចេញ​​អាល់ប៊ុម​ ​ចម្រៀង​ថ្មី ​នៅ​អាមេរិក ​នាពេល​ឆាប់ៗ​នេះ​ | BayKdang ល្បីថា​ CL ​ត្រៀម​ចេញ​​អាល់ប៊ុម​ ​ចម្រៀង​ថ្មី ​នៅ​អាមេរិក ​នាពេល​ឆាប់ៗ​នេះ​ | BayKdang

ល្បីថា​ CL ​ត្រៀម​ចេញ​​អាល់ប៊ុម​ ​ចម្រៀង​ថ្មី ​នៅ​អាមេរិក ​នាពេល​ឆាប់ៗ​នេះ​

(កូរ៉េ)៖ ខណៈដែលអ្នកគាំទ្រ បានរង់ចាំយ៉ាងអន្ទះសារ នូវអាល់ប៊ុមចម្រៀងរបស់ CL ជាយូរមកហើយនោះ ស្រាប់តែពេលនេះ លេចឮដំណឹងថា កំពូលតារាចម្រៀងកូរ៉េស្រីរូបនេះ កំពុងត្រៀមចេញអាល់ប៊ុមដំបូងរបស់នាង ដែលសម្តែងនៅទឹកដីអាមេរិក ឆាប់ៗ បើទោះជាកន្លងមក ដំណឹងនេះ ធ្លាប់ចេញផ្សាយម្តងរួចមកហើយ តែបានត្រឹមធ្វើឲ្យអ្នកគាំទ្រ ខកចិត្តប៉ុណ្ណោះ។

ពេលនេះ CL កំពុងរៀបចំអាល់ប៊ុម «My Little Pony: The Movie» ដែលគេរំពឹងថា តន្រ្តីថ្មីរបស់នាងនឹង ចាប់ផ្តើមត្រៀមចេញផ្សាយម្តងទៀត ជាមួយនឹងបទចម្រៀងថ្មីមួយ ដែលមានចំណងជើងថា «I’ll Be There» ដែលបទភ្លេងត្រូវបានបង្កើតឡើង នៅក្នុងស្រុក។ ក្រៅពីបទចម្រៀងជាភាសាកូរ៉េ ហើយនោះ អ្វីដែលធ្វើឲ្យអ្នកគាំទ្រអន្តរជាតិ មានអារម្មណ៍រំភើប គឺនៅពេលដែល CL បង្ហោះ MV ថ្មីមួយទៀតដែលមានចំណងជើងថា «All In» នៅលើគណនី Instagram របស់នាង ដែលមិនទាន់បានចេញផ្សាយ។

គួរបញ្ជាក់ថា កាលពីខែកុម្ភៈ CL បានចូលរួមសម្តែងដ៏គួរឲ្យ ភ្ញាក់ផ្អើលមួយនៅឯព្រឹត្តិការណ៍អូឡាំពិក Pyeongchang ឆ្នាំ២០១៨ នេះហើយកាលពីខែមីនា នាងក៏បានផ្តល់បទ សម្ភាសន៍ ជាមួយទស្សនាវដ្ដី Vogue ដោយអះអាងថា ការបង្ហាញខ្លួនលើកដំបូងរបស់នាង នឹងកើតឡើងឆាប់ៗនេះ ប៉ុន្តែទោះបីជា មិនមានការបញ្ជាក់ពីពេលវេលា ច្បាស់លាស់ក្តី ក៏អ្នកគាំទ្រតារាស្រីរូបនេះសង្ឃឹមថា ក្នុងឆ្នាំ២០១៨ នេះ អាចសញ្ញាដ៏ល្អមួយសម្រាប់ CL ក្នុងការត្រៀមបញ្ចេញនូវអ្វី ដែលជាស្នាដៃថ្មីរបស់នាង ដើម្បីបង្ហាញពួកគេ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77