តារា​សម្ដែង ​Kim ​Jung ​Min ​សម្រេច ​ដក​ពាក្យ​បណ្តឹង​បរិហារ​កេរ្តិ៍ ​ប្រឆាំង​នឹងអតីត​មិត្តប្រុស​ | BayKdang តារា​សម្ដែង ​Kim ​Jung ​Min ​សម្រេច ​ដក​ពាក្យ​បណ្តឹង​បរិហារ​កេរ្តិ៍ ​ប្រឆាំង​នឹងអតីត​មិត្តប្រុស​ | BayKdang

តារា​សម្ដែង ​Kim ​Jung ​Min ​សម្រេច ​ដក​ពាក្យ​បណ្តឹង​បរិហារ​កេរ្តិ៍ ​ប្រឆាំង​នឹងអតីត​មិត្តប្រុស​

(កូរ៉េ)៖ តារាសម្តែងស្រី Kim Jung Min បានសម្រេចចិត្តដកពាក្យបណ្តឹង ប្រឆាំងនឹងអតីតមិត្តប្រុស Son Tae Young ដែលនាងធ្លាប់បានប្តឹង ពីបទគំរាមកំហែង និងបរិហារកេរ្តិ៍ កាលពីអំឡុង ខែកក្កដា ឆ្នាំមុន។

កាលពីថ្ងៃទី ខែឧសភា អ្នកតំណាង ផ្នែកច្បាប់របស់តារាសម្តែងស្រីរូបនេះ បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយថា លោកគឺ Kim Young Man ហើយភាគីផ្សេងទៀត កាលពីពេលថ្មីៗនេះ បានសម្រេចចិត្តដកពាក្យបណ្តឹង ហើយពាក់ព័ន្ធនឹងការចោទប្រកាន់ឧក្រិដ្ឋកម្ម ទាំងអស់។

Kim Jung Min បានដកពាក្យបណ្តឹងទាំងអស់ ប្រឆាំងនឹងភាគីដទៃទៀតនៅថ្ងៃនេះ ដូចដែលគ្រប់គ្នាបានរួចផុត ពីបញ្ហាផ្លូវច្បាប់ផងដែរ ហើយលោកសង្ឃឹមថា គ្រប់គ្នានឹងមានការយោគយល់ ចំពោះ Kim Jung Min ដែលធ្លាប់ទទួលរង នូវរឿងអាស្រូវពាក់ព័ន្ធការប្តឹងផ្តល់ លើករណីកើតឡើង នាពេលកន្លងមកហើយរំពឹងថា អ្នកគាំទ្រតារាសម្តែង Kim Jung Min នឹងនៅតែបន្តគាំទ្រនាងស្របពេល ដែលរាល់ពាក្យបណ្តឹងត្រូវបានដោះស្រាយ តាមផ្លូវច្បាប់រួចរាល់៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77