Mourinho មិន​អបអរ​ចំពោះ​ Man Utd ​ដែល​បញ្ចប់​ទៅដោយ​ចំណាត់​ថ្នាក់​លេខ២​ នៅ ​Premier ​League​ ឡើយ | BayKdang Mourinho មិន​អបអរ​ចំពោះ​ Man Utd ​ដែល​បញ្ចប់​ទៅដោយ​ចំណាត់​ថ្នាក់​លេខ២​ នៅ ​Premier ​League​ ឡើយ | BayKdang

Mourinho មិន​អបអរ​ចំពោះ​ Man Utd ​ដែល​បញ្ចប់​ទៅដោយ​ចំណាត់​ថ្នាក់​លេខ២​ នៅ ​Premier ​League​ ឡើយ

(ក្រុងឡុងដ៍)៖ គ្រូបង្វឹក Manchester United លោក Jose Mourinho មិនសប្បាយចិត្តចំពោះក្លឹបបិសាចក្រហមដែល បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ នៃក្របខណ្ឌកំពូលអង់គ្លេស Premier League រដូវកាលនេះឡើយ ដ្បិតមិនទាន់ បានឈ្នះពានណាមួយនោះ។

ការទទួលបានត្រឹម១ពិន្ទុពីការប្រកួតស្មើទល់នឹងម្ចាស់ផ្ទះញញួរធំ West Ham United ០-០ នាយប់មិញក្នុងសប្តាហ៍ទី ៣៧ បានធ្វើឲ្យ Man Utd បញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ២ ក្នុងតារាងដោយមាន ៧៨ពិន្ទុនៅសល់១ប្រកួតក្នុងដៃ ដោយត្រូវប៉ះក្រុមភ្ញៀវ Watford នៅកីឡដ្ឋាន Old Trafford នារាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ។

Man Utd ត្រូវមានជំនួបធំមួយទៀតប៉ះក្រុមតោខៀវ Chelsea នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមពានលំដាប់ទី២អង់គ្លេស FA Cup នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ ខាងមុខនៅពហុកីឡដ្ឋាន Wembley ក្នុងនាមជាក្រុមមិនទាន់ឈ្នះពានណាមួយនារដូវកាលនេះដូចគ្នា៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77