Barcelona ​ប្រកាស​ពីការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ទល់នឹង​ក្រុម​ជើងឯក​អាហ្រ្វិក​ខាងត្បូង ​Sundowns ​ថ្ងៃទី១៦​ ឧសភា | BayKdang Barcelona ​ប្រកាស​ពីការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ទល់នឹង​ក្រុម​ជើងឯក​អាហ្រ្វិក​ខាងត្បូង ​Sundowns ​ថ្ងៃទី១៦​ ឧសភា | BayKdang

Barcelona ​ប្រកាស​ពីការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ទល់នឹង​ក្រុម​ជើងឯក​អាហ្រ្វិក​ខាងត្បូង ​Sundowns ​ថ្ងៃទី១៦​ ឧសភា

(បាសេឡូណា)៖ ក្រុមជើងឯកអេស្ប៉ាញ FC Barcelona បានប្រកាសពីការប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជើង ឯកអាហ្វ្រិកខាងត្បូង Sundowns នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ បើទោះបីជាលីគ La Liga មិនទាន់ចប់ក្តី។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១៨នេះថា Barcelona នឹងធ្វើដំណើរទៅប្រទេសអាហ្រ្វិកខាងត្បូង ដើម្បីប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុម Mamelodi Sundowns ក្នុងកីឡដ្ឋាន Soccer City នាថ្ងៃទី១៦ ខែឧសភា ពោលគឺក្រោយពេលបញ្ចប់ប្រកួតទល់នឹងម្ចាស់ផ្ទះ Lavante និង១ ប្រកួតចុងក្រោយប៉ះភ្ញៀវ Real Sociedad។

សូមរំលឹកផងដែរថា កាលពីឆ្នាំ២០០៧ មហាសេដ្ឋី Patrice Motsepe ដែលជាម្ចាស់ក្លឹប Sundowns ក៏បានចំណាយ ទឹកប្រាក់ ១លានដុល្លារ ដើម្បីអញ្ជើញក្រុម Barcelona ប្រកួតមិត្តភាពអន្តរជាតិម្តងរួចមកហើយ ដោយកាលនោះ ក្រុមរបស់លោកចាញ់ត្រឹម ២-១ ប៉ុណ្ណោះ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77