Rooney ​ព្រមព្រៀង​ផ្ទេរ​ទៅ​កាន់​ក្លឹប​អាមេរិក​ DC United​ ក្នុង​តម្លៃ​ខ្លួន ​១២.៥​លាន​ផោន | BayKdang Rooney ​ព្រមព្រៀង​ផ្ទេរ​ទៅ​កាន់​ក្លឹប​អាមេរិក​ DC United​ ក្នុង​តម្លៃ​ខ្លួន ​១២.៥​លាន​ផោន | BayKdang

Rooney ​ព្រមព្រៀង​ផ្ទេរ​ទៅ​កាន់​ក្លឹប​អាមេរិក​ DC United​ ក្នុង​តម្លៃ​ខ្លួន ​១២.៥​លាន​ផោន

(ក្រុងឡុងដ៍)៖ កីឡាករខ្សែប្រយុទ្ធ Wayne Rooney របស់ក្លឹប Everton បានព្រមព្រៀងក្នុងតម្លៃខ្លួន ១២.៥លានផោន ទៅកាន់ក្លឹបសមាជិក Major League Soccer, DC United បន្ទាប់ពីបញ្ចប់រដូវកាននេះ ខណៈនៅសល់២ប្រកួតទៀតនឹងបិទរដូវ កាល Premier League។

អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស វ័យ៣២ឆ្នាំ Rooney បានបង្ហាញខ្លួននៅអាមេរិក ដើម្បីចរចាពីកិច្ចសន្យា ក្រោមតម្លៃខ្លួន ១២.៥លានផោន ដែលរំពឹងខ្ពស់ក្នុងការចាកចេញពី Premier League នាពេលឆាប់ៗនេះ។

សូមរំលឹកផងដែរថា កីឡាករដែលរកគ្រាប់ស៊ុតបញ្ចូលទីច្រើនជាងគេឲ្យក្រុមជម្រើសជាតិអង់គ្លេសនោះ បានវិលមកកាន់ក្លឹបចាស់ Everton របស់គេវិញកាលពីខែកក្កដា ឆ្នាំ២០១៧ ក្រោយចំណាយពេលលេងនៅ Man Utd អស់រយៈពេល១៣ឆ្នាំ ដោយជួយ Man Utd ឈ្នះជើងឯក Premier League បាន៥ដង និង UEFA Champions League បានម្តងដែរ។

ជាមួយគ្នានោះ លោក Sam Allardyce គ្រូបង្វឹក Everton ទទូចឲ្យ Rooney បានលេងនៅ Goodison Park តែត្រូវបាន Rooney ច្រានចោល ខណៈកៅអីរបស់លោក Sam ក៏កំពុងរង្គោះរង្គើផងដែរនោះ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77