កីឡាករ​កម្ពុជា ​សុខ ធី ​និង ​សុខ រិទ្ធ ​ប៉ះជើង​ខ្លាំងថៃ​ល្ងាចនេះ​ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ | BayKdang កីឡាករ​កម្ពុជា ​សុខ ធី ​និង ​សុខ រិទ្ធ ​ប៉ះជើង​ខ្លាំងថៃ​ល្ងាចនេះ​ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ | BayKdang

កីឡាករ​កម្ពុជា ​សុខ ធី ​និង ​សុខ រិទ្ធ ​ប៉ះជើង​ខ្លាំងថៃ​ល្ងាចនេះ​ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ

(ភ្នំពេញ)៖ កីឡាករ សុខ ធី ហៅកាកា និងមិត្តរួមជាតិ សុខ រិទ្ធ ត្រូវប្រកួតទល់នឹងជើងខ្លាំងថៃ ក្នុងកម្មវិធីគូមិត្តភាពអន្តរជាតិ កម្ពុជា-ថៃ ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម និង៥៤គីឡូក្រាម នៅថ្ងៃសុក្យ ទី១១ ខែឧសភា ឆ្នាំ២០១៨ យប់នេះនៅសង្វៀន ស្ទូឌីយ៉ូបាយ័ន ស្ទឹងមានជ័យ។

គូមិត្តភាពអន្តរជាតិ កម្ពុជា-ថៃ

សុខ ធី (ហៅកាកា) ប៉ះ Petchngernthong

សុខ រិទ្ធ ប៉ះ Sanapha

ប្រវត្តិប្រកួតរបស់កីឡាករ សុខ ធី អាយុ១៩ឆ្នាំ កម្ពស់ ១.៦៥ម៉ែត្រ ទម្ងន់៥៧គីឡូក្រាម មកពី ខេត្តបន្ទាយមានជ័យ បទពិសោធន៍នៅលើសង្វៀនបាន ៧៨ដង ឈ្នះ៦៦ដង ចាញ់១០ដង និងស្មើ២ដង ក្នុងនោះធ្លាប់ផ្តួលដៃគូឲ្យសន្លប់ ២៧ដង។ រីឯកីឡាករ សុខ រិទ្ធ មានអាយុ២៥ឆ្នាំ កម្ពស់ ១.៦៥ម៉ែត្រ ទម្ងន់៥៤គីឡូក្រាម មកពីខេត្តបន្ទាយមានជ័យ ធ្លាប់ប្រកួត ៤៨ដង ឈ្នះ៤០ដង ចាញ់១ដង ស្មើ២ដង និងផ្តួលគូប្រកួតឲ្យសន្លប់ ២៨ដង។

សម្រាប់កីឡាករ សុខ ធី គឺជាម្ចាស់ខ្សែក្រវាត់ ក្នុងកម្មវិធីជើងឯកប្រដាល់លេខ១ KUBOTA ដោយយកឈ្នះកីឡាករ ឡុង ឈិន នៅវគ្គផ្តាច់ព្រ័ត្រ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77