​​កីឡាករ សរ សី ប្រាប់ពីហេតុផល ឈ្នះ​នៅ ONE Championship នៅ​​ឥណ្ឌូនេស៊ី (មានវីដេអូ) | BayKdang ​​កីឡាករ សរ សី ប្រាប់ពីហេតុផល ឈ្នះ​នៅ ONE Championship នៅ​​ឥណ្ឌូនេស៊ី (មានវីដេអូ) | BayKdang

​​កីឡាករ សរ សី ប្រាប់ពីហេតុផល ឈ្នះ​នៅ ONE Championship នៅ​​ឥណ្ឌូនេស៊ី (មានវីដេអូ)

(ភ្នំពេញ)៖ កីឡាករក្បាច់គុនចម្រុះកម្ពុជា សរ សី ឈ្នះការប្រកួតកីឡាករឥណ្ឌូនេស៊ី Victorio Senduk ក្នុងកម្មវិធីប្រដាល់ ONE Championship GRIT & GLORY នៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃសៅរ៍ ទី១២ ខែឧសភា ឆ្នាំ២០១៨ សប្តាហ៍មុន។

ហេតុផលដែលនាំកីឡាករកម្ពុជា សរ សី ឈ្នះម្ចាស់ផ្ទះ Victorio Senduk ដោយរូបគេបានអះអាងថា កីឡាករចាស់វស្សាមកពីការជំរុញរបស់គ្រួសារផង និងដើម្បីកិត្តិយសជាតិផង ក៏បានខិតខំប្រកួតទទួលបានជ័យជំនះក្នុងការប្រកួតនោះតែម្តង ដែលធ្វើឡើងនៅទីក្រុងហ្សាការតា ជាមួយនឹង ប្រាក់កំរៃដែលទទួលបានពីការប្រកួតនេះ គឺយកទៅផ្គត់ផ្គង់ និងជួយសម្រួលដល់ជីវភាពគ្រួសាររបស់ខ្លួនបន្តទៀត។

សម្រាប់អ្នកលេងគុនចម្រុះកម្ពុជា សរ សី ក៏បានយកជ័យជំនះលើកទី២ និងលើកទី៣ ក្នុងការបង្ហាញខ្លួនក្នុងទ្រុងនៃកម្មវិធីអន្តរជាតិ ONE Championship បន្ទប់ពីបានយកឈ្នះសិស្សប្អូនរួមជាតិ ចិន ចិត្ត្រា និងបានចេញកីឡាករមីយ៉ាន់ម៉ានាពេលកន្លងទៅ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77