យុីអីក៏ម៉្លេះ! ពីរនាក់ប្តីប្រពន្ធ ត្រូវ​ក្រុមហ៊ុនតាក់សុី ឈប់ឲ្យ​ជិះ​ ក្រោយ​ធ្វើ​ឲ្យ​បែក​ប៉ូម​រថយន្ត​ ២​គ្រឿង | BayKdang យុីអីក៏ម៉្លេះ! ពីរនាក់ប្តីប្រពន្ធ ត្រូវ​ក្រុមហ៊ុនតាក់សុី ឈប់ឲ្យ​ជិះ​ ក្រោយ​ធ្វើ​ឲ្យ​បែក​ប៉ូម​រថយន្ត​ ២​គ្រឿង | BayKdang

យុីអីក៏ម៉្លេះ! ពីរនាក់ប្តីប្រពន្ធ ត្រូវ​ក្រុមហ៊ុនតាក់សុី ឈប់ឲ្យ​ជិះ​ ក្រោយ​ធ្វើ​ឲ្យ​បែក​ប៉ូម​រថយន្ត​ ២​គ្រឿង

គូ​ស្នេហ៍មួយ​គូ ដែលមាន​ទម្ងន់​រួម​​គ្នា​ជិត​៣៥០​គីឡូក្រាម​​នោះ បាន​បញ្ជាក់​ថា ពួក​គេ​ត្រូវ​បានហាម​ដោយក្រុម​ហ៊ុន​តាក់​ស៊ី​ក្នុង​ស្រុក​ចំនួន​២ ក្រោយពី​​បុរស​ជា​គូស្នេហ៍ ត្រូវ​បាន​ប្រាប់​ថា រូប​គេ​បាន​ធ្វើ​ឲ្យ​បែក​ប៊ូម​របស់​រថយន្ត​២​គ្រឿង​​។

លោក Marcus Edwards ដែលមាន​ទម្ងន់​២២៨​គីឡូក្រាម និង​មិត្ត​ស្រី​របស់​គេ​គឺ​នាង Taylor Faulkner វ័យ​២៦​ឆ្នាំ ដែល​មាន​ទម្ងន់​១២០គីឡូក្រាម បាន​ប្រើ​ប្រាស់​​​រថយន្ត​តាក់​ស៊ី​របស់​ក្រុម​ហ៊ុន​ចំនួន​៤លើក ក្នុង​មួយ​ថ្ងៃ ដើម្បី​​​ចេញ និង​វិល​ទៅកាន់​ផ្ទះ​របស់​ម្តាយ​​របស់​គេ​។

នៅពេល​​ដែល​គូ​ស្នេហ៍​មួយ​គូ​នេះ បាន​ទូរ​ស័ព្ទ​ទៅកាន់​រថយន្ត​១​គ្រឿង ដើម្បី​​​ទៅ​យក​ពួក​គេ​វិល​ត្រឡប់​ទៅវិញ ក្រោយពី​​ការ​ធ្វើ​ដំណើរ​ទស្ស​ន​កិច្ច​មួយ ពួកគេ​ត្រូវ​បាន​ប្រាប់​​ដោយ​​អ្នក​ប្រតិ​ករ​ម្នាក់​ថា មិនមាន​រថយន្ត​សម្រាប់​លោក​​ឡើយ ហើយ​ប្រាប់​ឲ្យ​បុរស​នោះ ព្យា​យាម​​តេ​ទៅ​កាន់​ក្រុមហ៊ុនផ្សេង​ទៀត​។ នៅពេល​ដែល​លោក Taylor បាន​ទូរ​ស័ព្ទ​ម្តង​ទៀត​ដើម្បី​សុំ​ឲ្យ​មាន​ការ​ពន្យល់ អ្នក​ប្រតិ​ករ​​រូបនោះ​បាននិយាយ​ថា នាង​ត្រូវ​បាន​ប្រាប់​ដោយ​​ក្រុម​ហ៊ុន Centrex Cars នៅ Hodge Hill ទីក្រុង Birmingham ថា លោក Marcus វ័យ​២៩ឆ្នាំ មិនត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​ជិះ​ឡើយ​។

នាង Taylor បាន​​អះ​​អាង​ថា នាង​ក៏​ត្រូវ​បាន​គេ​ប្រាប់​ដូច​គ្នា​អ៊ី​ចឹង​ដែរ ពីព្រោះ​​​អ្នក​បើក​បរ​២​នាក់ បាន​អះ​​អាង​ថា ទម្ងន់​របស់​គូស្នេហ៍​របស់​ខ្លួន បាន​ធ្វើ​ឲ្យ​ខូច​ប៊ូម​ក្នុង​ពេល​​ដឹក​អ្នក​ទាំង​២ ក្នុងនោះ​រាប់បញ្ចូល​ទាំង​រថយន្ត VW Touran ១​គ្រឿង​ផង​ដែរ​។ បច្ចុប្បន្ន​គូ​ស្នេហ៍​​១​គូនេះ បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​តាក់​ស៊ី «ពី​បទ​​រើស​អើង​ប្រឆាំងនឹង​មនុស្ស​មាន​មាឌ​​ធាត់» និង​ទាម​ទារ​ឲ្យ​ពួក​គេ​លុប​ចោល​បម្រាម​នេះវិញ​៕

ប្រែសម្រួលដោយ៖ បាយក្តាំង
ប្រភព៖ thesun

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77