បែកធ្លាយរូបរាង តម្លៃ និងថ្ងៃចេញលក់របស់ OnePlus 6 | BayKdang បែកធ្លាយរូបរាង តម្លៃ និងថ្ងៃចេញលក់របស់ OnePlus 6 | BayKdang

បែកធ្លាយរូបរាង តម្លៃ និងថ្ងៃចេញលក់របស់ OnePlus 6

មុន​ថ្ងៃ​ប្រកាស​ចេញ​ជា​​ផ្លូវ​ការ​ប៉ុន្មាន​ថ្ងៃ​ ​មាន​ការ​បែក​ធ្លាយ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​អំពី​ OnePlus 6 ដែល​មាន​ប្រាប់​ពី​តម្លៃ​លក់​ កាល​បរិច្ឆេទ​ចេញ​លក់​ និង​រូបរាង​របស់​វា​ផង​ដែរ។

ផ្អែក​តាម​ Amazon នៅ​អាល្លឺម៉ង់​​បាន​ឲ្យ​ដឹង​ថា​ OnePlus 6 នឹង​ចេញ​លក់​មួយ​ចំនួន​តូច​នៅ​ថ្ងៃ​ទី​ ២២ ខែ​ឧសភា។ ប្រភព​ដដែល​ឲ្យ​ដឹង​ទៀត​ថា​នៅ​លើ​ទីផ្សារ​អឺរ៉ុប​ OnePlus 6 ទំហំ​ ៦៤ GB មាន​តម្លៃ​ ៥១៩ អឺរ៉ូ​ និង​ ទំហំ​ ១២៨ GB តម្លៃ​ ៥៦៩ អឺរ៉ូ ដែល​មាន​ន័យ​ថា​នៅ​សហរដ្ឋអាមេរិក​នឹង​មាន​តម្លៃ​ ៥១៩ ដុល្លារ និង ៥៦៩ ដុល្លារ​ ដូច​គ្នា។

OnePlus 6 ដែល​លេច​មុខ​លើ​ Amazon នៅ​អាល្លឺម៉ង់​មាន​ជម្រើស​ពណ៌​ Mirror Black (ខ្មៅ​រលោង) និង Midnight Black (ខ្មៅ​ធម្មតា)។ យ៉ាងណាក្ដី​គេ​ជឿ​ថា​ OnePlus 6 ក៏​នឹង​មាន​ពណ៌​ស​ដែរ។ នេះ​បើ​តាម​រយៈ​ការ​បង្ហាញ​របស់​នាយក​ប្រតិបត្តិ​ OnePlus ផ្ទាល់។

ចំណែក​រូបរាង​វិញ​ OnePlus 6 មាន​ទ្រង់​ទ្រាយ​ដូច​ជា​ OnePlus 5T, មាន​​អេក្រង់​​លាត​ដែល​ឆែប​មួយ​​ដុំ, មាន​កាមេរ៉ា​ភ្លោះ និង​មាន​ទ្រនាប់​ស្កេន​ពី​ក្រោម​កាមេរ៉ា៕​

ប្រភព៖ Sabay

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77