អត្ថ​ប្រយោជន៍​ របស់​ផ្លែ​ធុរេន | BayKdang អត្ថ​ប្រយោជន៍​ របស់​ផ្លែ​ធុរេន | BayKdang

អត្ថ​ប្រយោជន៍​ របស់​ផ្លែ​ធុរេន

(សុខភាព)៖ ធូរេន ជាផ្លែឈើអំបូរក្នុងស្រុក ដូចជាចេក ប៊័រ និងខ្នុរអ៊ីចឹង។ ធូរេន សំបូរថាមពលសារធាតុរ៉ែ និងវីតាមីន។ ធូរេនស្រស់ ១០០ ក្រាម មានកាឡូរីដល់ទៅ ១៤៧។

ធូរេន មានសាច់ទន់ ហាប់ និងងាយស្រួលទទួលទាន។ ធូរេន មានជាតិស្ករខ្ពស់ ហើយក៏មានជាតិខ្លាញ់ និងកូឡេសស្តេរ៉ុលផងដែរ។

ធូរេន មានជាតិសរសៃ ដែលអាចបន្ទន់លាមក និងជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារ និងកម្ចាត់ជាតិពុលចេញពីរាងកាយ។

ធូរេន មានវីតាមីន C ដែលជួយដល់ស្បែក និងប្រឆាំងការឆ្លងមេរោគ។ ធូរេន មានសារធាតុម៉ងហ្កាណែស ជាតិដែកទង់ដែង និងម៉ាញេស្យូម។

ធូរេន មានសារធាតុប៉ូតាស្យូម ដែលជួយគ្រប់គ្រងសម្ពាធឈាម និងបេះដូងឲ្យមានសុខភាពល្អ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77