លើសហើយបុិ! សារមន្ទីរមួយនៅប៉ារីស តម្រូវឲ្យអ្នកទស្សនា ស្រាតទាំងអស់ ដើម្បីបញ្ជាក់ពីការស្រលាញ់ធម្មជាតិ | BayKdang លើសហើយបុិ! សារមន្ទីរមួយនៅប៉ារីស តម្រូវឲ្យអ្នកទស្សនា ស្រាតទាំងអស់ ដើម្បីបញ្ជាក់ពីការស្រលាញ់ធម្មជាតិ | BayKdang

លើសហើយបុិ! សារមន្ទីរមួយនៅប៉ារីស តម្រូវឲ្យអ្នកទស្សនា ស្រាតទាំងអស់ ដើម្បីបញ្ជាក់ពីការស្រលាញ់ធម្មជាតិ

អ្នក​ដែល​ស្រឡាញ់​ស្នា​ដៃ​សិល្បៈ អាច​បង្ហាញ​ពី​ខ្លួន​ឯង​បានហើយ ក្រោយ​ពី​​ពួក​គេ​ត្រូវ​បាន​តម្រូវ​ឲ្យ​ដោះ​ខោ​​អាវ​ចេញ​ទាំង​អស់ មុន​នឹង​ចូល​ក្នុង​សារ​មន្ទីរ​ដ៏ចម្លែក​មួយ​ដើម្បី​ទស្ស​នា​ស្នា​ដៃ​ឯក​របស់​សិល្បៈ​ករ​។

លក្ខ​ខណ្ឌ​ដ៏​ចម្លែក​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​សារ​មន្ទីរ​វិចិត្រ​សាល​មួយ​ក្នុង​ទីក្រុង​ប៉ា​រីស ហើយ​អ្នក​ដែល​ចូល​រួម​ទស្ស​នា មិន​មាន​ជម្រើស​អ្វី​ក្រៅ​ពីស្រាត​ខោ​អាវ​ទុក​ក្នុង​បន្ទប់​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់​ឡើយ​។ សារ​មន្ទីរ​​ដ៏ចម្លែក​មួយ​​នោះ​ ​មាន​ឈ្មោះ​ថា Palais de Tokyo ដែល​បាន​ដាក់​បទ​បញ្ជា​ឲ្យ​អ្នក​ចូល​ទៅ​ទស្ស​នា​ត្រូវ​តែ​គោ​រព​បទ​បញ្ជា​ផ្ទៃក្នុង​របស់​ខ្លួ​ន​។

ព្រឹត្តិ​​ការណ៍​នេះ ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​អង្គ​ការ​ស្រឡាញ់​ធម្ម​ជាតិ Paris Naturists Association​។ លោក Julien Claude-Penegry ដែល​ជា​អ្នក​​នាំ​ពាក្យ​របស់​អង្គ​ការ​នេះ បាន​ឲ្យ​ដឹង​ថា៖ «ជីវិត​របស់​អ្នក​ស្រឡាញ់​ធម្ម​ជាតិ​គឺ​ការ​ស្រាត​​។ វប្ប​ធ​ម៌​គឺ​ជា​ផ្នែក​នៃ​ជីវិតប្រចាំ​ថ្ងៃ​របស់​យើង ហើយ​នេះ​គឺ​ជា​ឱកាស​ដ៏​ពិសេស​​មួយ​។ នៅ​ថ្ងៃ​នេះ ស្មារតី​បាន​​ផ្លាស់​ប្តូរ​។ អ្នក​ស្រឡាញ់​ធម្ម​ជាតិ កំពុង​តែ​​បំ​បែក​របារ​ផ្សេង​ៗ​»​

ប្រែសម្រួលដោយ៖ បាយក្តាំង
ប្រភព៖ thesun

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77