អូលោកព្រះ ! និស្សិត​ម្នាក់ ដោះសម្លៀកបំពាក់ចេញ ពេលកំពុង​​ធ្វើ​បទ​បង្ហាញពី​និក្ខេប​បទ ព្រោះតែ...! (មានវីដេអូ) | BayKdang អូលោកព្រះ ! និស្សិត​ម្នាក់ ដោះសម្លៀកបំពាក់ចេញ ពេលកំពុង​​ធ្វើ​បទ​បង្ហាញពី​និក្ខេប​បទ ព្រោះតែ...! (មានវីដេអូ) | BayKdang

អូលោកព្រះ ! និស្សិត​ម្នាក់ ដោះសម្លៀកបំពាក់ចេញ ពេលកំពុង​​ធ្វើ​បទ​បង្ហាញពី​និក្ខេប​បទ ព្រោះតែ…! (មានវីដេអូ)

និស្សិត​​​ម្នាក់​នៅ​មហា​វិទ្យា​ល័យ Cornell University​ បាន​ធ្វើ​​បទ​បង្ហាញ​ពី​ការ​ងារ​សាលា​របស់​ខ្លួន​ក្នុង​សម្លៀក​ពាក់ ខោក្នុងនិងអាវក្នុង​ ក្រោយពី​​សាស្ត្រា​ចារ្យ​របស់​នាង បាន​ចោទ​​សួរ​នាង​​ពី​ការ​ស្លៀក​ពាក់​របស់​នាង កាល​ពី​ពេលថ្មី​ៗនេះ​។

និស្សិត​នោះ​ដែល​មាន​ឈ្មោះ​ថា Letitia Chai បាន​ពាក់​អាវ​ពណ៌​ខៀវ និងកោ​ខាវ​ប៊យ​ជើង​ខ្លី ហើយ​គ្រូបង្រៀន​របស់​នាង​បាន​ចោទ​សួរ​នាង​ទាក់​ទង​នឹង​ជម្រើស​នៃ​ការ​ស្លៀក​ពាក់​របស់​នាង​។

នាង Chai បាន​ប្រាប់​កា​សែត Cornell Sun ថា៖ «រឿង​ដំបូង​ដេល​គ្រូបង្រៀន​បាន​និយាយ​មក​​កាន់​ខ្ញុំ​គឺ​ថា «តើ​នោះ​គឺ​ជា​អ្វី​ដែល​អ្នក​ស្លៀក​ពាក់​មែន​ទេ​?» ខ្ញុំ​គិត​ថា ខ្ញុំ​ពិត​ជា​​គ្មាន​អ្វី​ត្រូវ​ឆ្លើយ​តប​នោះឡើយ​»​។

លោក​សាស្ត្រា​ចារ្យ Rebekah Maggor ដែល​​បង្រៀន​ផ្នែក​សម្តែង PMA 3815​ ក្រោម​ប្រធាន​បទ​ការ​សម្តែង​ក្នុង​ជី​វិត​ប្រចាំ​ថ្ងៃ​​នោះ បានប្រាប់នាង Chai ថា ខោ​របស់​នាង​គឺ​ខ្លី​ពេក​ហើយ ហើយ​ថា នាង​​កំពុង​តែ​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​​មួយ​ជាមួយនឹង​​សម្លៀក​បំពាក់​ផ្លូវ​ការ​របស់​នាង​។ បើ​យោង​ទៅ​តាម​មុខ​វិជ្ជា​នោះ ថ្នាក់​បង្កៀន​នោះ​មិន​តម្រូវ​ឲ្យ​ស្លៀក​ពាក់​​ឯក​សណ្ឋាន​ផ្លូវ​ការ​ឡើយ​។

នស្សិត​ទាំង​អស់ អាច​ពាក់​សម្លៀក​បំពាក់ និង​ស្បែក​ជើង​ដែល​​មាន​ផាសុខ​ភាព​បាន​។ ប៉ុន្តែ សម្រាប់​ការ​សម្តែង លោក Maggor លើក​ទឹក​ចិត្ត​ឲ្យ​និស្សិត​ទាំង​អស់ «ត្រូវ​ស្លៀក​ពាក់​ឲ្យ​បាន​សម​រម្យសម្រាប់​ខ្លួន​ឯង»​​៕

ប្រែសម្រួដោយ៖ បាយក្តាំង
ប្រភព៖ nextshark

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77