​នាយក​​រដ្ឋមន្ត្រី​​ម៉ាឡេស៊ី​​ថ្មី ​​ព្រម​​ដោះ​លែង​​មេបក្ស​​ប្រឆាំង ​លោក​ Anwar Ibrahim​ ​និង​អនុញ្ញាត​​ឲ្យចូល​គាល់​​ព្រះមហា​ក្សត្រ! | BayKdang ​នាយក​​រដ្ឋមន្ត្រី​​ម៉ាឡេស៊ី​​ថ្មី ​​ព្រម​​ដោះ​លែង​​មេបក្ស​​ប្រឆាំង ​លោក​ Anwar Ibrahim​ ​និង​អនុញ្ញាត​​ឲ្យចូល​គាល់​​ព្រះមហា​ក្សត្រ! | BayKdang

​នាយក​​រដ្ឋមន្ត្រី​​ម៉ាឡេស៊ី​​ថ្មី ​​ព្រម​​ដោះ​លែង​​មេបក្ស​​ប្រឆាំង ​លោក​ Anwar Ibrahim​ ​និង​អនុញ្ញាត​​ឲ្យចូល​គាល់​​ព្រះមហា​ក្សត្រ!

(គូឡាឡាំពួ)៖ អតីតមេដឹកនាំគណបក្សប្រឆាំងម៉ាឡេស៊ី គាឌីឡាន រ៉ាក់យ៉ាត (Keadilan Rakyat) ឬ PKR លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) ត្រូវបានគេដោះលែងឱ្យមានសេរីភាពវិញហើយ នៅថ្ងៃពុធនេះ បន្ទាប់ពីទទួលបានព្រះរាជទានទោសពីព្រះមហាក្សត្រ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨។

ក្រោមទឹកមុខប្រកបដោយស្នាមញញឹម លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានដើរចេញពីមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុងគូឡាឡាំពួ ជាទីដែលលោកទទួលការវះកាត់បញ្ហាស្មា ជាមួយសំឡេងស្រែកហូរស្វាគមន៍ពីអ្នកគំាទ្ររបស់លោក។ ប៉ុន្តែលោកមិនបានអត្ថាធិប្បាយអ្វី ទៅកាន់អ្នកសារព័ត៌មានឡើយ មុននឹងលោកជិះរថយន្ដចាកចេញទៅភ្លាមៗ។

លោក Anwar Ibrahim និងភរិយាលោកស្រី វ៉ាន់ អាហ្ស៊ីហ្សាហ៍ វ៉ាន់ (Wan Azizah Wan) ដែលទើបតែត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី ត្រូវបានកោះអញ្ជីញឱ្យចូលគាល់ព្រះមហាក្សត្រ អ៊ូលតង់ មូហាំម៉េដ ទី ៥ (Sultan Muhammad V) នៅម៉ោង ១២៖៣០នាទីថ្ងៃត្រង់ នៅឯព្រះបរមរាជវាំង។

គួរបញ្ជាក់ថា លោក Anwar ដែលបច្ចុប្បន្នមានអាយុ ៧០ឆ្នាំ ត្រូវបានតុលាការផ្ដន្ទាទោសជាប់ពន្ធនាគារអស់រយៈពេល ០៥ឆ្នាំ កាលពីខែកុម្ភៈ ឆ្នាំ២០១៥ ពីបទរំលោភបំពានផ្លូវភេទលើអតីតមនុស្សជំនិតម្នាក់ បើទោះជាលោកបដិសេធ ហើយគេមើលឃើញថា វាជាចេតនានយោបាយក៏ដោយ។ មួយវិញទៀត ការដោះលែងរូបលោកកើតមានឡើងក្រោយមានការសន្យាពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មី លោក មហាធៀ មហាម៉េដ ខណៈអ្នកជំនាញខ្លះយល់ថា លោកនឹងក្លាយជានាយករដ្ឋមន្ត្រី បន្ទាប់ពីលោកមហាធៀ មានអាយុ ៩២ឆ្នាំ ដែលបាននិយាយក្នុងបទសម្ភាសន៍កាលពីថ្ងៃអង្គារ ជាមួយសារព័ត៌មាន Wall Street Journal ថា លោកនឹងកាន់អំណាចក្នុងរយៈពេលមួយ ឬពីរឆ្នំាតែប៉ុណ្ណោះ។

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77