ទស្សនារូបភាព ដែលកម្របានឃើញ ពីការបង្ហាញរបាំព្រះរាជទ្រព្យខ្មែរ នៅតំបន់កម្សាន្តល្បីៗ ក្នុងប្រទេសបារាំង | BayKdang ទស្សនារូបភាព ដែលកម្របានឃើញ ពីការបង្ហាញរបាំព្រះរាជទ្រព្យខ្មែរ នៅតំបន់កម្សាន្តល្បីៗ ក្នុងប្រទេសបារាំង | BayKdang

ទស្សនារូបភាព ដែលកម្របានឃើញ ពីការបង្ហាញរបាំព្រះរាជទ្រព្យខ្មែរ នៅតំបន់កម្សាន្តល្បីៗ ក្នុងប្រទេសបារាំង

(ភ្នំពេញ)៖ កាលពីកន្លងទៅថ្មីៗនេះ ប្រិយមិត្តបានដឹងហើយថា របាំព្រះរាជទ្រព្យ របស់កម្ពុជា ត្រូវបាននាំយកទៅសម្ដែងនៅប្រទេសធំៗចំនួន៣ មាន ស្វីស ចិន និងបារាំង ខណៈដែលការចេញទៅសម្ដែងលើកនេះ ជាការដឹកនាំដោយ សម្ដេចព្រះរាម នរោត្ដម បុប្ផាទេវី ដោយចាប់ផ្ដើមសម្ដែង តាំងពីថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០១៨ មកម្ល៉េះ។

ទន្ទឹមនឹងនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ខណៈដែលកំពុងសម្ដែង នៅប្រទេសបារាំង ជាមួយនឹងសិល្បៈ បែបបុរាណខ្មែរនោះ គេសម្គាល់ឃើញ នាដការីនៃរបាំព្រះរាជទ្រព្យ បានបញ្ចេញក្បាច់រាំ ឈរកាច់រាង យ៉ាងទន់ភ្លន់ ស័ក្តិសមជានារីខ្មែរ នៅតាមតំបន់កម្សាន្តនានា ក្នុងប្រទេសបារាំង ពិតជាមានភាពស្រស់ស្អាត ដូចជានារីសួគ៌ាអ៊ឹចឹង។

តាមរយៈហ្វេសប៊ុក ឈ្មោះ «Association Arts et Culture Khmers» បានឲ្យដឹងថា «The Royal Ballet of Cambodia on a historic tour in Paris. The teachers and the stars together: let yourself be dazzled by these exceptional choreography in front of the rodin museum, the Eiffel Tower and the Louvre Museum» ដែលជាភាសាខ្មែរ មានន័យថា «ការបង្ហាញរបាំព្រះរាជទ្រព្យខ្មែរ នៅក្នុងដំណើរទស្សនកិច្ច ជាប្រវត្តិសាស្រ្តនៅទីក្រុងប៉ារីស។ គ្រូបង្ហាត់ និងអ្នករាំ សម្ដែងរួមគ្នា ធ្វើឲ្យមានភាពភ្ញាក់ផ្អើល ជាមួយនឹងក្បាច់រាំដ៏អស្ចារ្យ ទាំងនេះ នៅពីមុខសារមន្ទីររ៉ូដិន អគារអេហ្វហ្វីល និងសារមន្ទីរលូវឺរ»

សូមជម្រាបថា ការសម្តែងល្ខោនហ្លួងមានឈ្មោះថា «វឌ្ឍនាទេវី» នេះ ជាល្ខោនដកស្រង់ចេញពីរឿងនិទាន របស់ប្រទេសក្រិក ដែលជាល្ខោនមួយ ស្ថិតនៅក្នុងចំណោមល្ខោនជាច្រើន ក្នុងសម័យហ្លួងសិរីសុវត្ថិ ហើយបានបាត់បង់ទៅ ប៉ុន្តែក្រោយមក ត្រូវបានសម្តេចព្រះរាម នរោត្តម បុប្ផាទេវី រៀបចំឡើងវិញ និងដឹកនាំសម្តែងជាថ្មីម្តងទៀត រហូតដល់ទ្រង់បានដឹកនាំការសម្តែងនេះ ទៅដល់ប្រទេសស្វីស បារាំង ចិន៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77