កីឡាករ​​កម្ពុជា មាស ម៉ើ ប៉ះ​ជើង​ខ្លាំង​ចិន Xie Chao ក្នុង​ព្រឹតិ្តការណ៍ Unstoppable Dreams នៅម៉ោង៧យប់ថ្ងៃសុក្រទី១៨នេះ | BayKdang កីឡាករ​​កម្ពុជា មាស ម៉ើ ប៉ះ​ជើង​ខ្លាំង​ចិន Xie Chao ក្នុង​ព្រឹតិ្តការណ៍ Unstoppable Dreams នៅម៉ោង៧យប់ថ្ងៃសុក្រទី១៨នេះ | BayKdang

កីឡាករ​​កម្ពុជា មាស ម៉ើ ប៉ះ​ជើង​ខ្លាំង​ចិន Xie Chao ក្នុង​ព្រឹតិ្តការណ៍ Unstoppable Dreams នៅម៉ោង៧យប់ថ្ងៃសុក្រទី១៨នេះ

(ភ្នំពេញ)៖ អ្នកលេងគុនចម្រុះកម្ពុជា មាស ម៉ើ ប៉ះ Xie Chao ជាជើងខ្លាំងប្រទេសចិន សម្រាប់ព្រឹត្តិការណ៍ Unstoppable Dreams នឹងចាប់ផ្តើមនៅម៉ោង៧យប់ថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨ នេះនៅកីឡដ្ឋាន Indoor Stadium ប្រទេសសិង្ហបុរី។

កីឡាករ មាស ម៉ើ មានបទពិសោធន៍ប្រកួតច្រើនទាំងព្រឹត្តិការណ៍អន្តរជាតិ និងកម្មវិធីក្នុងស្រុក កីឡាករកម្ពុជារូបនេះបានខិតខំហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីត្រៀមប្រកួតនាពេលខាងមុខនេះ។ ស្ថិតិប្រកួតក្នុងព្រឹត្តិការណ៍សំខាន់ៗរបស់ មាស ម៉ើ ធ្លាប់វ៉ៃបាន៦ដង ឈ្នះ៥ដង មិនដែលស្មើ និងចាញ់១ដង។ តាមពិតទៅ រូបគេធ្លាប់ប្រកួតក្នុងស្រុកជាច្រើនទៀត។

ចំណែកអ្នកលេងកណ្តាប់ដៃរហ័សចិន Xie Chao ជាកីឡាករម្នាក់ដែលមានបទពិសោធន៍ច្រើនក្នុងទ្រុង។ តាមស្ថិតិកីឡាករចិនម្នាក់នេះធ្លាប់វ៉ៃក្នុងទ្រុងឲ្យ២កម្មវិធីផ្សេងគ្នា គឺកម្មវិធី WLF-W.A.RS និង One Championship ដោយរូបគេធ្លាប់ប្រកួតបាន១១ដង ក្នុងនោះ ឈ្នះ៨ដង មិនដែលស្មើ និងចាញ់៣ដង។

សម្រាប់ព្រឹត្តិការណ៍ប្រកួតខាងលើ កីឡាករ មាស ម៉ើ នៅតែរក្សាសិ្ថតិប្រកួតឈ្នះ បើពេលនេះប៉ះ អ្នកលេងកណ្តាប់ដៃចិន Xie Chao៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77