តារាច​ម្រៀង​វ័យ​ក្មេង ​តន់ ​ច័ន្ទ​សីមា​ បើក​រថយន្ត​ LEXUS RX300 ​ទៅ​បុក​រថយន្ត​មួយគ្រឿង​ទៀត ​រួច​រេចង្កូត​បុករបង​វត្ត​មហាមន្ត្រី! | BayKdang តារាច​ម្រៀង​វ័យ​ក្មេង ​តន់ ​ច័ន្ទ​សីមា​ បើក​រថយន្ត​ LEXUS RX300 ​ទៅ​បុក​រថយន្ត​មួយគ្រឿង​ទៀត ​រួច​រេចង្កូត​បុករបង​វត្ត​មហាមន្ត្រី! | BayKdang

តារាច​ម្រៀង​វ័យ​ក្មេង ​តន់ ​ច័ន្ទ​សីមា​ បើក​រថយន្ត​ LEXUS RX300 ​ទៅ​បុក​រថយន្ត​មួយគ្រឿង​ទៀត ​រួច​រេចង្កូត​បុករបង​វត្ត​មហាមន្ត្រី!

(ភ្នំពេញ)៖ យុវតីរូបស្រស់ទាំងក្រុម ក្នុងនោះមានទាំងកញ្ញា តន់ ច័ន្ទសីមា ជាតារាចម្រៀងវ័យយក្មេង បានបើករថយន្តមួយគ្រឿង ម៉ាក Lexus RX300 ពាក់ស្លាកលេខភ្នំពេញ 2AT-6487 ទៅបុកគ្នាជាមួយរថយន្តផ្សេងទៀត ត្រង់ផ្លូវបំបែកជា៥ ខាងក្រោយវត្តមហាមន្ត្រី ដែលធ្វើឲ្យរថយន្តរបស់ស្រីស្អាត ជ្រុលទៅបុករបងវត្តថែមទៀត បណ្តាលឲ្យរថយន្តទាំង២ខូចខាត ទាំងសងខាង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងនៅវេលាម៉ោងជាង១២នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ២៨៤ កែងនឹងផ្លូវលេខ១៧៣ ជាប់របងខាងក្រោយវត្តមហាមន្ត្រី ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត Lexus RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AT-6487 បើកបរដោយកញ្ញា តន់ ច័ន្ទសីមា ជាតារាចម្រៀងវ័យក្មេង រួមទាំងយុវតីរូបស្រស់ជាច្រើននាក់ទៀត បានធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនល្មម និងបានបើកឆ្លងកាត់ផ្លូវលេខ១៧៣ មិនប្រយ័ត្ន ក៏ត្រូវរថយន្ត Camary ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2I-4334 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៧៣ ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន មកបុករថយន្ត Lexus RX 300 បញ្ឆិតពីមុខយ៉ាងពេញទំហឹង ធ្វើឲ្យរថយន្ត Lexus មិនទាន់អស់ល្បឿន រេទៅបុករបងវត្តថែមទៀត។

បើតាមសំដីកញ្ញា តន់ ច័ន្ទសីមា បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ខ្លួន និងមិត្តភ័ក្តជាច្រើននាក់ទៀត ទើបតែចេញពីខួបកំណើត បានបើករថយន្ត Lexus ខាងលើ ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៨៤ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនល្មម និងបានបើកឆ្លងកាត់ផ្លូវលេខ១៧៣ តែបំពានស្លាកសញ្ញាចរាចរណ៍ ក៏ត្រូវរថយន្ត Camary ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2I-4334 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៧៣ ទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿនមកបុក ទើបមិនទាមទារសំណង ហើយភាគីខាងរថយន្ត Camary វិញ ក៏មិនចង់មានរឿងវែងឆ្ងាយដែរ ទើបយល់ព្រមបញ្ចប់រឿងនៅមុខសមត្ថកិច្ចតែម្ដង។

ក្រោយពេលកើតហេតុបន្ទាប់ពីសម្របសម្រួលគ្នាយ៉ាងយូរ និងមានសមត្ថកិច្ចមូលដ្ឋានជួយសម្រួលផងដែរ ។ ទើបចុងក្រោយ ភាគីទាំងសងខាងមិនចង់មានរឿងវែងឆ្ងាយដូចគ្នា បានសុំបញ្ចប់រឿងដោយ រៃលុយគ្នាទាំងសងខាង បាន១៥ម៉ឺនរៀល ជូនសមត្ថកិច្ចមូលដ្ឋាន ទុកប្រគេនព្រះចៅអធិការវត្តមហាមន្ត្រី សម្រាប់ជួសជុលថ្លៃខូចខាតរបងវត្តតិចតួច៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77