ករុណា​ ពេជ្រ ​សម្រេ​ចបញ្ចូន​ឪពុក​​មកស្រុក​ខ្មែរ​​វិញ​ ​បន្ទាប់​ពីព្យាបាល​នៅ​វៀតណាម ​រយៈពេល​១ខែ! | BayKdang ករុណា​ ពេជ្រ ​សម្រេ​ចបញ្ចូន​ឪពុក​​មកស្រុក​ខ្មែរ​​វិញ​ ​បន្ទាប់​ពីព្យាបាល​នៅ​វៀតណាម ​រយៈពេល​១ខែ! | BayKdang

ករុណា​ ពេជ្រ ​សម្រេ​ចបញ្ចូន​ឪពុក​​មកស្រុក​ខ្មែរ​​វិញ​ ​បន្ទាប់​ពីព្យាបាល​នៅ​វៀតណាម ​រយៈពេល​១ខែ!

(ភ្នំពេញ)៖ បន្ទាប់ពីសម្រាកព្យាបាល នៅមន្ទីរពេទ្យប្រទេសវៀតណាម ប្រមាណរយៈពេល១ខែរួចមក ឪពុករបស់លោក ករុណា ពេជ្រ ត្រូវកូនប្រុស បញ្ចូនមកព្យាបាល នៅប្រទេសកម្ពុជា វិញហើយ ខណៈដែលស្ថានភាពជំងឺ ហាក់នៅមិនទាន់ជាសះស្បើយនៅឡើយ ពោលគឺកាន់តែមានរាងកាយស្គមស្គាំង ជាងពីមុនទៅទៀត។

តាមការបង្ហើបឲ្យដឹង ពីតារាចម្រៀងប្រចាំផលិតកម្ម ថោន លោក ករុណា ពេជ្រ បានប្រាប់ឲ្យដឹងថា លោកបានសម្រេចចិត្ត បញ្ចូនឪពុកត្រឡប់មកព្យាបាល នៅមន្ទីរពេទ្យក្នុងស្រុកខ្មែរវិញហើយ បន្ទាប់ពីសម្រាកព្យាបាល១ខែ នៅប្រទេសវៀតណាម។

តារាចម្រៀង និងជាអ្នកគ្រប់គ្រងប្រចាំក្នុងផលិតកម្មថោន លោក ករុណា ពេជ្រ បាននិយាយថា «ឥឡូវនេះ សម្រេចចិត្តនាំប៉ាមកព្យាបាល នៅមន្ទីរពេទ្យ Sun Rise Janpan វិញហើយ..!! មួយខែក្រោយនេះ ប៉ាស្គមច្រើនណាស់…!!ជីវិតសិល្បៈ ដូចតែគេនិយាយមែន ម្តងសើច ម្តងយំ ប្រាកដមែន..»។

កាលពីកន្លងទៅ លោក ករុណា ពេជ្រ បានប្រកាសលក់ផ្ទះវីឡា ដើម្បីយកថវិកា ព្យាបាលជំងឺឪពុករបស់ខ្លួន ប៉ុន្តែរហូតមកទល់ពេលនេះ លោកមិនទាន់លក់ដាច់នៅឡើយទេ។ ទោះបីជាតារារូបនេះ មមាញឹកនឹងការងារសិល្បៈ ប៉ុន្តែលោកនៅតែយកពេលវេលា មើលថែទាំឪពុកយ៉ាងដិតដល់ ធ្វើឲ្យអ្នកគាំទ្រកោតសរសើរយ៉ាងខ្លាំង ចំពោះទឹកចិត្តកត្តញ្ញូធម៌មួយនេះ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77