នៅតែខ្លាំង! ក្រុម​​ហ៊ុន​ Angry Birds ប្រកាស​ពី​ប្រាក់​ចំណូល​ទ្វេ​នដង ​ក្នុង​ត្រី​មាស់​ទី​១ | BayKdang នៅតែខ្លាំង! ក្រុម​​ហ៊ុន​ Angry Birds ប្រកាស​ពី​ប្រាក់​ចំណូល​ទ្វេ​នដង ​ក្នុង​ត្រី​មាស់​ទី​១ | BayKdang

នៅតែខ្លាំង! ក្រុម​​ហ៊ុន​ Angry Birds ប្រកាស​ពី​ប្រាក់​ចំណូល​ទ្វេ​នដង ​ក្នុង​ត្រី​មាស់​ទី​១

Rovio Entertainment ដែលក្រុម​ហ៊ុន​លិត​ហ្គេម​តាម​ទូរ​ស័ព្ទ Angry Birds និង​​ខ្សែ​ភាពយន្ត​នោះ​ បាន​ទទួល​ប្រាក់​ចំណូល​ទ្វេ​ដង​ក្នុង​ត្រីមាស​ទី​១ ខណៈ​ដែល​ការ​កើន​ឡើង​​នូវ​​ហ្គេម​កំពូល​ៗ​របស់​ខ្លួន​ បានលុប​ចោល​ឥទ្ធិពល​ជា​​អវិជ្ជ​មាន​​ផ្សេង​ៗ​ដែល​កើត​ឡើង​ដោយសា​រតែ​អត្រា​ប្តូរ​ទឹក​ប្រាក់​។

ក្រុម​ហ៊ុន​នេះ ដែល​​បាន​បង្ហាញ​ពី​ភាគហ៊ុន​របស់​ខ្លួន​កាល​ពី​ខែ​កញ្ញា ឆ្នាំ​មុននោះ កាល​ពី​​​ថ្ងៃ​ព្រហស្បតិ៍ បាន​​ចេញផ្សាយ​ពី​ប្រាក់​ចំណូល​ពី​​ការ​ប្រត្តិ​បត្ត​របស់​ខ្លួន​​ក្នុង​ត្រីមាស់​ទី​១​ដែល​មាន​ការ​កើន​ឡើង​ដល់​ទៅ​១០​លាន​អឺ​រ៉ូ (ស្មើ​នឹង​១២លានដុល្លារ​អាមេរិក) ពី​​ប្រាក់​ចំណូល​៥​លានអឺ​រ៉ូ កាលពី​រយៈពេល​១​ឆ្នាំមុន​​។

ការ​​លក់​ផ្សេង​ៗ​បាន​ធ្លាក់​ចុះ​១​ភាគ​រយ ​ទៅ​លើ​ការ​ធ្លាក់ចុះ​ចំណូល​រសប់​ខ្លួន​ពី​ខ្សែ​ភាពយន្ត​ Hollywood កាលពីឆ្នាំ​២០១៦​។ Rovio បាន​ធ្វើ​ការ​កែ​សម្រួលការ​ប្រតិ​បត្តិ​ការរបស់​ខ្លួន ដែល​កាល​ពី​ខែ​កុម្ភៈ បាន​​លុប​ចោល​ភាគ​​ហ៊ុន​របស់​ខ្លួន​ចំនួន​៥០​ភាគ​រយ​។ ក្រុម​ហ៊ុន​នេះ រំពឹង​ទុក​ថា កា​រ​លក់​នឹង​កើន​ឡើង​ចន្លោះពី​២៦០​លាន​អឺ​រ៉ូ និង​៣០០​លាន​អឺ​រ៉ូ នៅ​ឆ្នាំនេះ​៕

ប្រែសម្រួលដោយ៖ បាយក្តាំង
ប្រភព៖ channelnewsasia

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77