សមត្ថកិច្ចចាប់រថយន្តក្រុង ដែលលួចដឹកសាច់សត្វនាំចូលពីប្រទេសថៃខុសច្បាប់, រឹបបាន​​ជាង១ពាន់គីឡូក្រាម | BayKdang សមត្ថកិច្ចចាប់រថយន្តក្រុង ដែលលួចដឹកសាច់សត្វនាំចូលពីប្រទេសថៃខុសច្បាប់, រឹបបាន​​ជាង១ពាន់គីឡូក្រាម | BayKdang

សមត្ថកិច្ចចាប់រថយន្តក្រុង ដែលលួចដឹកសាច់សត្វនាំចូលពីប្រទេសថៃខុសច្បាប់, រឹបបាន​​ជាង១ពាន់គីឡូក្រាម

(ភ្នំពេញ)៖​ នៅព្រឹកថ្ងៃទី១៨​ ខែឧសភា​ ឆ្នាំ២០១៨នេះ​ កម្លាំងសមត្ថកិច្ចចម្រុះ បានចុះឃាត់ និងឆែកឆេរនៅក្នុងរថយន្ត​ក្រុងមួយគ្រឿង​ ដែលសង្ស័យថា លួចដឹកសាច់សត្វខូចគុណភាព ដែលនាំចូលពី ប្រទេសថៃ ដោយរឹបអូសបានជាង​១០០០គីឡូ។ ប្រតិបត្តិការ​នេះគឺធ្វើការឡើងនៅតាមបណ្តោយផ្លូវលេខ៣៨៤ កែងផ្លូវ២០៥ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

​​ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ​ និងឧត្តមសេនីយ៍ទោ​ ឡុ​ង​ ស្រេង​ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​ ក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានចុះប្រតិបត្តិការនេះ។

លោកឧត្តមសេនីយ៍ផ្កាយ៣ ចាន់ វ៉ាន់ធឿន បានប្រាប់ឲ្យដឹងថា​ កម្លាំងសមត្ថកិច្ចចម្រុះ បានឃាត់រថយន្តក្រុងមួយគ្រឿង ពណ៌សលាយផ្កាយឈូក ពាក់ស្លាកលេខ ភ្នំពេញ3C-7077 ដែលជារបស់ក្រុមហ៊ុនឯកជន ហើយកម្លាំងសមត្ថកិច្ចចម្រុះយើង បានធ្វើការឆែកឆេររកឃើញសាច់សត្វខូចគុណភាពដែលនាំចូលពីប្រទេសថៃ។

ក្រោយពីធ្វើការឆែកឆេររួចមក កម្លាំងសមត្ថកិច្ចចម្រុះ បានហៅម្ចាស់រថយន្ត និងតំណាងក្រុមហ៊ុន យកទៅធ្វើការសាកសួរនៅនាយកដ្ឋាន និងបន្តនីតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77