សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ ធ្វើឲ្យកម្មវិធី ABC Exceptional Night នៅ Mango Mango ឡើងក៏ក្រើក | BayKdang សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ ធ្វើឲ្យកម្មវិធី ABC Exceptional Night នៅ Mango Mango ឡើងក៏ក្រើក | BayKdang

សុវត្ថិ មុនីវណ្ណ និង សុវត្ថិ មុនីនាគ ធ្វើឲ្យកម្មវិធី ABC Exceptional Night នៅ Mango Mango ឡើងក៏ក្រើក

(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃពុធ ទី ១៦ ខែឧសភា ឆ្នាំ២០១៨ ស្រាបៀរ ABC អិចស្ត្រាស្តោត បានបន្តរៀបចំកម្មវិធី ABC EXCEPTIONAL NIGHT នៅ Mango Mango Dine & Chill ដោយមានការអញ្ជើញចូលរួមពីសំណាក់តារាចម្រៀងវ័យក្មេង ដែលរះពីក្រោយស្រមោលលោកឪពុករបស់ខ្លួន ដែលជាកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ពួកគេចាប់ផ្តើមបង្កើតកេរ្តិ៍ឈ្មោះជាមួយនឹងទេពកោសល្យ ផ្ទាល់ខ្លួននិង​ បុគ្គលិកលក្ខណះបែបទាក់ទាញ​ (Prince Exceptional) គឺលោក សុវត្ថិ មុនីវណ្ណ និងលោក សុវត្ថិ មុនីនាគ។

កម្មវិធីរាត្រីដ៏ល្អឯក​ (ABC Exceptional Night) មិនត្រឹមតែមានវត្តមាន តារាចម្រៀងដែលចូលរួម ផ្តល់ភាពសប្បាយរីករាយក៏ដូចជាបង្ហាញពីភាពល្អឯកប៉ុណ្ណោះទេ អតិថិជនរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត និងអតិថិជន នៅភោជនីយដ្ឋាន ភូមិគ្រឹះអង្គរ ក៏បានភ្លក់នូវរសជាតិដ៏ល្អឯកពីការលាយបញ្ជូលគ្នាជា ស្រាក្រឡុក ABC អិចស្ត្រាស្តោត ​ពីសំណាក់អ្នកក្រឡុកស្រាដ៏ជំនាញ ​។

កម្មវិធី ABC EXCEPTIONAL NIGHT គឺជាផ្នែកមួយនៃយុទ្ធនាការ “ជាឧត្តមភាពដ៏ល្អឯក” របស់ ស្រាបៀរ ABC អិចស្ត្រាស្តោត ដែលផ្តល់នូវអំណរសារទរដល់ប្រជាពលរដ្ឋកម្ពុជាដែលទទួលបានជោគជ័យដោយបានបង្ហាញពីចំណុចខ្លាំង ចំណេះដឹង និងសមិទ្ធផលរបស់ខ្លួននៅក្នុងវិស័យសិល្បៈ ពាណិជ្ជកម្ម និងការកសាងសហគមន៍។

ABC អិចស្ត្រាស្តោត នៅតែជាម៉ាកសញ្ញាស្រាបៀរទឹកខ្មៅលំដាប់ថ្នាក់អន្តរជាតិដែលឈានមុខគេគ្មានគូរបៀបនៅលើទីផ្សារ ស្រាបៀរទឹកខ្មៅគុណភាពខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដែលអតិថិជនជ្រើសរើសយកមកទទួលទាន ”ក្រេបរសជាតិដ៏ល្អឯក” នៃស្រាបៀរទឹកខ្មៅ ដែលផលិតពីគ្រឿងផ្សំមានគុណភាពខ្ពស់បំផុត និងបានឈ្នះពានរង្វាន់ជាច្រើន ជាពិសេសកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីស្រទាប់យុវវ័យ មជ្ឈដ្ឋានសិល្បករ និងពាណិជ្ជករលំដាប់ថ្នាក់ខ្ពស់។

កម្មវិធី ABC EXCEPTIONAL NIGHT នឹងបន្តប្រារព្ធធ្វើឡើងនៅទីតាំង ភូមិមូល Container Pub នៅថ្ងៃ សុក្រ ទី ១៨ ខែឧសភាខាងមុខនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់កំពូលតារាចម្រៀងស្រីដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា នាងជាតារាចម្រៀងដែលមានភាពចាស់ទុំនិង តែងតែផ្តល់ភាពសប្បាយដល់គ្រប់ចក្ខុ ហើយជាសិល្បះការនីដែលមាន ជំហរយ៉ាងរឹងមាំ គ្រប់សម័យកាល នាងគឺជាតារាដែលវិវឌ្ឍន៍ថ្មីជានិច្ច (Re-Invented Exceptional) អ្នកនាង ពេជ្រ សោភា ។

សូមចូលរួមឲ្យបានច្រើនកុះករដើម្បីទទួលបានបទពិសោធន៍ដ៏ល្អឯកពី ABC អិចស្ត្រាស្តោត!

ចំពោះ​ព័ត៌មាន​បន្ថែមអំពីកម្មវិធីពិសេសនេះ​ ចូលទៅកាន់គេហទំព័រផ្លូវការ៖https://www.facebook.com/ABC.ExtraStoutCambodia/

សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ។

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77