ឡើងសាហាវ! កងទ័ពអេហ្សុីប ប្រើរថក្រោះរាំងស្កាត់រថយន្តអត្តឃាត ដោយកិនកម្ទេចតែម្តង (មានវីដេអូ) | BayKdang ឡើងសាហាវ! កងទ័ពអេហ្សុីប ប្រើរថក្រោះរាំងស្កាត់រថយន្តអត្តឃាត ដោយកិនកម្ទេចតែម្តង (មានវីដេអូ) | BayKdang

ឡើងសាហាវ! កងទ័ពអេហ្សុីប ប្រើរថក្រោះរាំងស្កាត់រថយន្តអត្តឃាត ដោយកិនកម្ទេចតែម្តង (មានវីដេអូ)

កងទ័ព​អេ​ហ្ស៊ី​បបាន​ប្រើ​រថយន្ត​ដើម្បី​រាំង​ស្កាត់​រថយន្ត​អត្តឃាត​មួយ​ដែល​ផ្ទុក​រំសេវ ១០០ គីឡូក្រាម នៅ​ប៉ុស្តិ៍​ត្រូតពិនិត្យ​សន្តិសុខ​នៅ​ខេត្ត Sinai ខាងជើង សង្គ្រោះ​មនុស្ស ៥០​នាក់​ឲ្យ​រួចផុត​ពី​ការស្លាប់ ។

​ខ្សែ​វីដេអូ​ផ្តិត​យក​បាន​ទិដ្ឋភាព​នេះ ទើប​ត្រូវបាន Daily Mail បង្ហោះ​ផ្សាយ ។ វា​ជា​ហេតុការណ៍​បាន​កើត​ឡើង​តាំងពី​ខែកក្កដា ឆ្នាំ ២០១៧ ខណៈពេល​ទទួលបាន​ព័ត៌មាន​ថា រថយន្ត​អត្តឃាត​មួយ​មាន​ផ្ទុក​រំសេវ ១០០ គីឡូក្រាម ព្រមទាំង​ខ្មាន់កាំភ្លើង ៤​នាក់ សម្រុកចូល​តំបន់​ត្រួតពិនិត្យ​សន្តិសុខ ។​

​រថក្រោះ​បាន​ចេញ​ប្រតិបត្តិការ​ភ្លាម ហើយ​ក៏​ប្រទះ​ឃើញ​រថយន្ត​មួយ​កំពុងបើក​យ៉ាង​លឿន​សំដៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ ។ រថក្រោះ​កងទ័ព​អេ​ហ្ស៊ី​ប ក៏​បើក​សំដៅ ។​ចុងក្រោយ​រថក្រោះ​កងទ័ព​អេ​ហ្ស៊ី​ប បាន​កិនកម្ទេច​រថយន្ត​ដែល​ផ្ទុក​រំសេវ ១០០ គីឡូក្រាម​នោះ បាន​ទាន់ពេលវេលា​៕

អត្ថបទដោយ៖ CEN

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77