ល្បីខ្លាំងប៉ុណ្ណឹងដែរ តែរឿង Avengers: Infinity War ជាប់បានត្រឹមលេខ ៤ ក្នុងចំណោមភាពយន្តដែលរកចំណូលច្រើនជាងគេក្នុងពិភពលោក! | BayKdang ល្បីខ្លាំងប៉ុណ្ណឹងដែរ តែរឿង Avengers: Infinity War ជាប់បានត្រឹមលេខ ៤ ក្នុងចំណោមភាពយន្តដែលរកចំណូលច្រើនជាងគេក្នុងពិភពលោក! | BayKdang

ល្បីខ្លាំងប៉ុណ្ណឹងដែរ តែរឿង Avengers: Infinity War ជាប់បានត្រឹមលេខ ៤ ក្នុងចំណោមភាពយន្តដែលរកចំណូលច្រើនជាងគេក្នុងពិភពលោក!

Avengers: Infinity War គឺជារឿងភាពយន្តទាន់សម័យមួយដែលកំពុងពេញនិយមខ្លាំងជុំវិញពិភពលោក ដោយក្នុងមួយសប្តាហ៍កន្លងទៅ រឿងភាពយន្តមួយនេះរកចំណូលបានដល់ទៅ ៦១.៨ លានដុល្លារក្នុងទឹកដីអាមេរិចនិងកាណាដា និងរកបាន ២៨១.៣ លានដុល្លារពីការទស្សនាជុំវិញពិភពលោក។ បើគិតជាទឹកប្រាក់សរុប រឿងភាពយន្តមួយនេះ រកបានប្រាក់ចំណូលបានដល់ទៅ ១.៦៨ ពាន់លានដុល្លារ ដែលធ្វើឲ្យរឿងមួយនេះ ជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោមភាពយន្តដែលរកចំណូលច្រើនជាងគេក្នុងពិភពលោក!

យោងតាម Wikipedia រឿងភាពយន្តដែលរកចំណូលច្រើនជាងគេក្នុងពិភពលោកគឺរឿង Avatar (២.៧៨ ពាន់លានដុល្លារ), Titanic (២.១៨ ពាន់លានដុល្លារ), Star Wars: The Force Awakens (២.០៦ ពាន់លានដុល្លារ), Avengers: Infinity war (១.៦៨ ពាន់លានដុល្លារ) និង Jurassic world (១.៦៧ ពាន់លានដុល្លារ)។

បន្ទាប់ពីបានចាក់ផ្សាយនៅទឹកដីចិន រឿង Avengers: Infinity war ក៏បានរកប្រាក់ចំណូលដល់ទៅ ២០២ លានដុល្លារក្នុងមួយសប្តាហ៍ ដែលធ្វើឲ្យរឿងទាន់សម័យមួយនេះ ក្លាយជារឿងដែលរកប្រាក់ចំណូលលឿនជាងគេក្នុងពិភពលោកនេះ៕

ប្រភព៖ Gamespot, Wikipedia

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77