ហេតុផល ៦ យ៉ាងដែលធ្វើអោយមនុស្សយើងសម្លាប់ខ្លួន! | BayKdang ហេតុផល ៦ យ៉ាងដែលធ្វើអោយមនុស្សយើងសម្លាប់ខ្លួន! | BayKdang

ហេតុផល ៦ យ៉ាងដែលធ្វើអោយមនុស្សយើងសម្លាប់ខ្លួន!

សូមបញ្ជាក់ថាអត្ថបទខាងក្រោមគឺជាការបង្ហាញពីហេតុផលដែលមនុស្សភាពច្រើនចូលធ្វើអត្តឃាតដើម្បីដោះស្រាយបញ្ហា។ ហើយម្យ៉ាងវិញទៀតតាមការសិក្សាស្រាវជ្រាវរបស់លោក Alex Lickerman ដែលគាត់បានបង្ហាញពីថា (ការឈឺចាប់របស់ពួកគេដែលមិនអាចបំភ្លេចបាន ឬលើកលែងដោយមានការចូលពីក្រុមគ្រួសារ មិត្តភក្ត ឬមនុស្សជាទីស្រលាញ់ហើយកាន់តែឈឺចាប់ទៀតនោះគឺការបរាជ័យម្តងហើយម្តងទៀតដែលញុំាញ៉ីទឹកចិត្តតស៊ូរបស់ពួកគេ) ទាំងនេះហើយដែលធ្វើអោយគេធ្វើអត្តឃាតខ្លួនអែងដោយមិនញញើតសោះ។ ប៉ុន្តែយើងក៏បន្ថែម ៦ចំណុចនេះទៀតដើម្បីអោយយើងទាំងអស់គ្នាយល់ពីអារម្មណ៍នៃការគិតខ្លីរបស់ពួកគេ៖

១- អារម្មណ៍បាក់ទឹកចិត្ត

ជំងឺបាក់ទឹកចិត្តគឺជាសំណួរទូទៅដែលមនុស្សគ្រប់រូបតែងតែចោទសួរទៅពួកគេ ហើយក៏ជាហេតុផលដ៏ងាយដែលធ្វើអោយពួកគេដាច់ចិត្តធ្វើអត្តឃាតដោយការសម្លាប់ខ្លួន។ ការឈឺចាប់នៃជីវិតជាញឹកញាប់ក្លាយទៅជាការជំរុញដ៏ខ្លាំងចំពោះមនុស្សដែលមានជំងឺបាក់ទឹកចិត្តខ្លាំង ហើយស្ថានភាពនៃជំងឺធ្លាក់ទឹកចិត្តរបស់ពួកគេបានបង្កើតគំនិតដូចជាគិតថា “មនុស្សគ្រប់គ្នានឹងមានភាពសប្បាយរីករាយរហូតបើគ្មានខ្ញុំ” អារម្មណ៍បែបនេះហើយដែលពួកគេយល់ថាសមហេតុសមផលនិងសម្លាប់ខ្លួប។ ពួកគេមិនគួរត្រូវបានស្តីបន្ទោសចំពោះការធ្លាក់ចុះចំណាប់អារម្មណ៍ចំពោះគំនិតដែលមិនពិតនោះទេលើសពីអ្នកជម្ងឺបេះដូងដែលត្រូវទទួលការស្តីបន្ទោសចំពោះការឈឺទ្រូង។ អ្នកដែលមានជំងឺបាក់ទឹកចិត្តប្រៀបដូចជាអ្នកមានជំងឺបេះដូង ព្រោះថាបើយើងស្តីបន្ទោសអោយពួកអ្នកមានជំងឺបេះដូងនឹងឈឺចុកចាប់ក្នុងទ្រូង ហើយសំរាប់អ្នកធ្លាក់ទឹកចិត្តវិញគឺយំហើយតូចចិត្តនឹងខ្លួនអែងថាជាមនុស្សគ្មានប្រយោជន៍សម្រាប់អ្នកដទៃ។

២- ជំងឺផ្លូវចិត្តខ្លាំង

ពាក្យសំដីស្តីបន្ទោសគឺជាការវៃប្រហារដ៏ខ្លាំង ដែលធ្វើអោយប៉ះពាល់ដល់អារម្មណ៍របស់អ្នកជំងឺផ្លូវចិត្ត ហើយវាអាចធ្វើអោយមនុស្សបាក់ទឹកចិត្តខ្លាចទៅជាមនុស្សវិកលចរឹតទៀតផង។ ហើយអ្នកមានជំងឺវិកលចរឹតមានថ្នាំព្យាបាលផ្នែកសុខភាពបុណ្ណោះ ខួរក្បាលនឹងអារម្មណ៍នៃការគិតគឺយើងប្រើចិត្តវិទ្យ ឬការនិយាយលួងលោម ដើម្បីកុំពួកគេគិតខ្លីហើយឈានទៅរកការសម្លាប់ខ្លួនបាន។

៣- អារម្មណ៍រវើរវាយ (ស្រមើរស្រមៃច្រើន)

អារម្មណ៍រវើរវាយអាចកើតឡើងបានចំពោះមនុស្សបាក់ទឹកចិត្តគឺ ការញៀនថ្នាំ ឬជាតិស្រវឹងផ្សេងៗដែលធ្វើអោយពួកគេបាត់បង់ម្ចាស់ការលើខ្លួនអែង គួបផ្សំនឹងការបរាជ័យ ឬការស្តីបន្ទោសដោយកំហុសរបស់ពួកគេជាញឹកញ៉ាប់ ធ្វើអោយពួកគេមានអារម្មណ៍តូចចិត្តហើយធ្វើអត្តឃាតខ្លួនអែងតែម្តង។ ការដែលមានសារធាតុទាំងអស់នេះនិងហេតុផលមូលដ្ឋានជាទូទៅគឺជាការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះមនុស្សទាំងនេះហើយគួរតែត្រូវដោះស្រាយឱ្យបានតាមដែលអាចធ្វើទៅបាន។

៤- ពួកគេត្រូវការជំនួយផ្លូវចិត្តខ្លាំង

ពួកគេត្រូវការជំនួយណាស់តែមិនដឹងថាទៅរកនៅទីណាព្រោះពួកគេគិតថាមិនដឹងជាអ្នកណាអាចជួយពួកគេបាន ហើយមិនដឹងថាការដែលនិយាយប្រាប់ពីភាពបរាជ័យឬកំហុសឆ្គងរបស់ពួកទៅអាចមានអ្នកគាំទ្រ ឬអោយជាយោបលឬអត់ ទើបពួកគេរើសយកការសម្លាប់ខ្លួនដើម្បីបញ្ចប់បញ្ហា។ ហើយការសម្លាប់ខ្លួនរបស់ពួកគេគឺមិនធ្វើដោយការគំរាមទៅនរណាម្នាក់នោះទេ តែវាជាការបញ្ចប់បញ្ហាដែលពួកជួបប្រទះហើយវាជាវិប្បដិសារីដែលឈឺចាប់បំផុតដែលគ្មាននរណាម្នាក់ដឹងឡើយ។

៥- ចិត្តបញ្ជារអោយចង់ស្លាប់

ការសម្រេចចិត្តធ្វើអត្តឃាតដោយខ្លួនឯងសម្រាប់អ្នកខ្លះគឺផ្អែកទៅលើការសម្រេចចិត្តដែលមានហេតុផលដែលជារឿយៗត្រូវបានជម្រុញដោយវត្តមាននៃការឈឺចាប់ដែលគ្មានសង្ឃឹមសូម្បីតែតិចតួច។ មនុស្សបាក់ទឹកចិត្ត psychotic maudlin គឺពួកតែងតែយំដើម្បីរំសាយអារម្មណ៍តានតឹងហើយ ពួកគេព្យាយាមគ្រប់គ្រងជោគវាសនារបស់ពួកគេ។ ការយំអាចជួយសម្រាលការឈឺចាប់ផ្ទាល់ខ្លួនរបស់ពួកគេដែលអាចបញ្ជៀសពួកគេសេចក្ដីស្លាប់ ប៉ុន្តែពួកនៅតែសម្លឹងមើលជម្រើសរបស់ពួកគេដើម្បីធ្វើអត្តឃាត។ នៅក្នុងទស្សនៈផ្ទាល់ខ្លួនមួយប្រសិនបើមនុស្សបែបនេះត្រូវបានវាយតម្លៃដោយអ្នកមានវិជ្ជាជីវៈដែលមានសមត្ថភាពដែលអាចកាត់បន្ថយលទ្ធភាពផ្សេងទៀតសម្រាប់ពួកថាហេតុអ្វីបានជាចង់ធ្វើអត្តឃាតហើយអ្នកទាំងនេះក៏ជាអ្នកប្រាប់ពួកគេមិនអោយសម្លាប់ដោយផ្ទាល់មាត់របស់ពួកគេផងដែរ។

៦- មានកំហុសឆ្គង

នេះគឺជាបាតុភូតសោកនាដកម្មថ្មីមួយដែលមនុស្សវ័យក្មេងជាទូទៅគិតខ្លីហើយចង់សាកល្បងជាមួយនឹងល្បែងជីវិតដោយការរស់នៅមិនបាច់ដកដង្ហើមជារៀរហូត ដោយសម្លាប់ខ្លួនអែងព្រោះតែជំងឺបាក់ទឹកចិត្ត ឬខកបំណងនូវអ្វីដែលខ្លួនចង់បានជ្រើរើសការសម្លាប់ខ្លួន គ្រាន់តែចង់ទៅអោយឆ្ងាយលែងត្រឡប់។

កែសម្រួលដោយ៖ Baykdang
ប្រភព៖ psychologytoday

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77