សូមប្រយ័ត្ន! អាជ្ញាធរ​វៀតណាម​ «រកឃើញ​ម្ទេសកិន ​និង​ម្ទេស​ក្រៀម​មាន​ផ្ទុកជាតិ​ពុលកម្រិត​ខ្ពស់ ​ដែល​អាចបង្ក​ជំងឺ​មហារីក» | BayKdang សូមប្រយ័ត្ន! អាជ្ញាធរ​វៀតណាម​ «រកឃើញ​ម្ទេសកិន ​និង​ម្ទេស​ក្រៀម​មាន​ផ្ទុកជាតិ​ពុលកម្រិត​ខ្ពស់ ​ដែល​អាចបង្ក​ជំងឺ​មហារីក» | BayKdang

សូមប្រយ័ត្ន! អាជ្ញាធរ​វៀតណាម​ «រកឃើញ​ម្ទេសកិន ​និង​ម្ទេស​ក្រៀម​មាន​ផ្ទុកជាតិ​ពុលកម្រិត​ខ្ពស់ ​ដែល​អាចបង្ក​ជំងឺ​មហារីក»

(ហាណូយ)៖ ក្រោយពីការរឹបអូសម្ទេសក្រៀម និងម្ទេសកិនពីទីតាំងលក់ដូរចំនួន ០៥ នៅក្នុងប្រទេសវៀតណាម សមត្ថកិច្ចបានបញ្ជាក់ថា ៣៦ភាគរយ ក្នុងចំណោមផលិតផលដែលត្រូវបានរឹបអូសនោះ គឺផ្ទុកទៅដោយសារធាតុពុលកម្រិតខ្ពស់មួយ មានឈ្មោះថា អាផ្លាតុកស៊ីន (Aflatoxin) ដែលអាចបង្កឲ្យបរិភោគកើតជំងឺមហារីកបាន។ នេះបើតាមការចេញផ្សាយដោយ ស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី១៨ ខែឧសភា ឆ្នាំ២០១៨។

ការរកឃើញខាងលើនេះ គឺក្រោយពីក្រុមជំនាញវៀតណាម បានចុះទៅកាន់ទីតាំងលក់ដូរចំនួន ១០កន្លែង នៅទីក្រុងហាណូយ, ខេត្តហ័រ, ដាណាង, ក្វាងណាម, ក្វាងង៉ៃ, ទីក្រុងហូជីមិញ, ខេត្តដុងថាប់, ដុងង៉ៃ, បារា, វង់តូ, និងខេត្តបិញភឿក ព្រមទាំងបានរឹបអូសគំរូផលិតផលម្ទេសចំនួន ២៦២កញ្ចប់ យកមកធ្វើការពិសោធន៍តែម្តង ទើបបានជារកឃើញថា ៣៦ភាគរយ ក្នុងចំណោមផលិតទាំងអស់ មានផ្ទុកសារធាតុពុលដ៏គ្រោះថ្នាក់បំផុត ដល់សុខភាពអ្នកបរិភោគ។

បើតាមរបាយការណ៍ពីក្រសួងកិសកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម រាល់ផលិតផលដែលរកឃើញមានផ្ទុកសារធាតុពុលក្នុងកម្រិតខ្ពស់នោះ គឺសុទ្ធសឹងតែជាផលិតផលក្នុងស្រុកវៀតណាមផ្ទាល់តែម្តង ដែលភាគច្រើនគឺត្រូវបានគេយកពីក្នុងផ្សារទំនើប នៃបណ្តាខេត្តដូចបានរៀបរាប់ខាងលើនេះ។

គួរបញ្ជាក់ថា សារធាតុពុលក្នុងផលិតខាងលើនេះ គឺត្រូវបានក្រុមជំនាញវៀតណាមអះអាងថា បានកើតមានឡើងក៏ព្រោះតែការផលិតដោយគ្មានអនាម័យ និងវេចខ្ចប់មិនបានត្រឹមត្រូវ ដែលធ្វើឲ្យមេរោគបង្កប់ក្នុងនោះ ហើយកើនឡើងបានយ៉ាងងាយ។ បច្ចុប្បន្នផលិតពោត សណ្តែក និងកសិផលជាច្រើនមុខទៀត ក៏កំពុងស្ថិតនៅក្នុងការពិសោធន៍ផងដែរ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77