ស្ត្រី​សម្រាល​កូន​រួច ​ត្រូវ​ថែ​សុដន់​យ៉ាង​ណា​? | BayKdang ស្ត្រី​សម្រាល​កូន​រួច ​ត្រូវ​ថែ​សុដន់​យ៉ាង​ណា​? | BayKdang

ស្ត្រី​សម្រាល​កូន​រួច ​ត្រូវ​ថែ​សុដន់​យ៉ាង​ណា​?

(សុខភាព)៖ ថែរក្សាសុដន់ ជាការងារមួយដ៏ចាំបាច់ នៅក្រោយពេលសម្រាលកូនរួច។ បើនៅពេលមានទម្ងន់ បានធ្វើកិច្ចការពារក្បាលដោះមធ្យ័ត ក្រោយពីសម្រាលកូនហើយ ក្បាលដោះមិនប្រេះ ឬរបកស្បែក ដោយសារទារកបៅទេ។ ក្រោយពីសម្រាលបាន១២ម៉ោង អាចបំបៅដោះដល់កូនង៉ាបាន តែមុននឹងបំបៅត្រូវយកទឹកក្ដៅឧណ្ហៗ មកលាងក្បាលដោះឲ្យស្អាត ។

ពេលបំបៅកូនត្រូវអង្គុយត្រង់ខ្លួន ដោយដៃម្ខាងទ្រក្បាលកូន ដៃម្ខាងទៀតចាប់ក្បាលដោះញាត់ចូល ហើយត្រូវផ្លាស់ប្ដូរ ឲ្យកូនបៅទាំងសងខាង ដោះម្ខាងៗបៅ១០នាទី។ ថ្ងៃដំបូងទឹកដោះតិចណាស់ តែទឹកដោះនេះអាចរំអិល ពោះវៀនក្រពះ និងបង្កើន កម្លាំងទប់ទល់ និងជំងឺកូនង៉ាបាន។

ក្រោយពីសម្រាលកូនហើយ បានឲ្យកូនបៅមុនបន្តិច វាអាចឲ្យទឹកដោះកើនឡើងច្រើនសន្សឹមៗ ព្រមពេលជាមួយគ្នានោះ ក៏ជាការជំនួយ ដល់ស្បូនឆាប់បង្រួញវិញផង។ បំបៅហើយត្រូវជូតក្បាលដោះឲ្យស្ងួត ដើម្បីជៀសវាងប្រឡាក់ដល់ស្បែក។ ក្រោយទៀតមុនពេលបំបៅកូនម្ដងៗ ត្រូវយកទឹកក្ដៅឧណ្ហៗ លាងក្បាលដោះសិន។

* ហេតុអ្វីទាល់តែសម្រាលកូនរួច ទើបមានទឹកដោះ?

ស្ត្រីចាប់មានទម្ងន់ឡើង សំបុកពង និងសុកកូនបានបញ្ចេញជាតិ (Surtomon) បណ្ដាលឲ្យគន្ថីដោះរីកធំ។ ដល់ពេលសម្រាលកូនហើយ ជំពូកការចាត់តាំង មួយផ្នែកនៅក្រោមខួរធំបានបញ្ចេញ ជាតិទឹកម្យ៉ាង នៅក្នុងដោះ ដែលបណ្ដាលឲ្យគន្ថី ដោះនោះបញ្ចេញ ទឹកដោះនោះមកទៀត។ ហេតុដូច្នេះ ឲ្យតែគន្ថីដោះបណ្ដុះឡើងល្អ ទោះរាងកាយម្ដាយស្គមបន្តិច ក៏មានទឹកដោះដែរ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77