អាការៈ ៧​យ៉ាង ប្រាប់​ថា អ្នក​កំពុង​តែ​ខ្វះ​វីតាមីន E ក្នុង​ខ្លួន​ហើយ! | BayKdang អាការៈ ៧​យ៉ាង ប្រាប់​ថា អ្នក​កំពុង​តែ​ខ្វះ​វីតាមីន E ក្នុង​ខ្លួន​ហើយ! | BayKdang

អាការៈ ៧​យ៉ាង ប្រាប់​ថា អ្នក​កំពុង​តែ​ខ្វះ​វីតាមីន E ក្នុង​ខ្លួន​ហើយ!

(សុខភាព)៖ វីតាមីន E មានសារៈសំខាន់ណាស់ សម្រាប់រាងកាយមនុស្ស ព្រោះវាដើរតួនាទី ជាអង់ទីអុកស៊ីដង់ ដើម្បីជួយឲ្យជាតិខ្លាញ់ ក្នុងខ្លួនធ្វើការបានយ៉ាងល្អ។ សព្វថ្ងៃនេះ មានមនុស្សច្រើនណាស់ កំពុងតែខ្វះវីតាមីន E ដោយសារតែការញ៉ាំអាហារ មិនបានត្រឹមត្រូវ និងអាហារកែឆ្នៃច្រើនពេក។ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអំពី អាការៈ ៧ យ៉ាង ដែលបញ្ជាក់ថា អ្នកកំពុងតែខ្វះវីតាមីន E ក្នុងខ្លួនហើយ។

• ចុះកោសិកាគ្រាប់ឈាមក្រហម
កោសិកាគ្រាប់ឈាមក្រហម មានសារៈសំខាន់ណាស់ សម្រាប់រាងកាយ ដូច្នេះនៅពេលវាមានការចុះខ្សោយ ឬថយចុះចំនួននោះ វាអាចដោយសារតែកង្វះវីតាមីន E នេះហើយ។ វីតាមីន E ផ្តល់ជាប្រូតេអ៊ីនក្នុងកោសិកា ដែលអាចដឹកនាំអុកស៊ីសែន តាមរយៈអេម៉ូគ្លូប៊ីនបាន។

• ជ្រុះសក់
បើសិនជាអ្នកសម្គាល់ឃើញថា សក់ជ្រុះច្រើន ឬសក់ទៅជាស្ងួតខ្លាំង មានន័យថា អ្នកមិនមានវីតាមីន E គ្រប់គ្រាន់ក្នុងរាងកាយឡើយ។ វីតាមីន E នឹងជួយសក់កាន់តែរឹងមាំ តាំងពីគល់ដល់ចុង។ អាការៈកង្វះវីតាមីន E គឺជាការជ្រុះសក់លឿន ឬសក់ស្ងួតខ្លាំង។

• ភ្នែកឡើងបាយ
បើសិនជាអ្នកសម្គាល់ឃើញថា ភ្នែកប្រែទៅជាលល្អក់ មានន័យថា អ្នកខ្វះវីតាមីន E ហើយ។ រឿងនេះអាចនឹងកើតឡើង លើភ្នែកទាំងសងខាងតេម្តង។ ដូច្នេះ អ្នកគួរតែញ៉ាំវីតាមីន E ឲ្យបានច្រើន តាមតែអាចធ្វើទៅបាន។

• ខ្សោយសាច់ដុំ
ទោះបីជាការខ្សោយសាច់ដុំ អាចជាសញ្ញាមួយ របស់ជំងឺអ្វីផ្សេងក៏ដោយ ក៏វាមិនអាចទាត់ចោលថា មិនទាក់ទងនឹងកង្វះវីតាមីន E ឡើយ ជាពិសេស ក្មេងៗតែម្តង។

• រមួលក្រពើ
អ្នកដែលខ្វះវីតាមីន E ក្នុងខ្លួន ក៏អាចកើតមានបញ្ហារមួលក្រពើ បានដែរ។ វានឹងកើតឡើងជាញឹកញាប់ ក្នុងពេលដែលអ្នកមានជំងឺ។ បើសិនជាអ្នកសម្គាល់ឃើញ បែបនេះច្រើនដង មានន័យថា អ្នកនឹងត្រូវការវីតាមីន E បន្ថែមហើយ។

• របួសក្រជា
អ្នកអាចប្រាកដថា រាងកាយមានវីតាមីន E គ្រប់គ្រាន់បើសិនជារបួស អ្នកឆាប់ជាដូចធម្មតា។ បញ្ហានឹងកើតមាន នៅពេលរបួស ត្រូវការពេលយូរជាងធម្មតា ហើយវាក៏ជាអ្វី ដែលរាងកាយប្រាប់ថា ខ្វះវីតាមីន E ដែរ។

• ចំណង់ផ្លូវភេទថយចុះ
អាការៈមួយផ្សេងទៀត នៃកង្វះវីតាមីន E គឺការថយចុះចំណង់ផ្លូវភេទ លើមនុស្សពេញវ័យ។ នៅពេលអ្នកយល់ថា មិនសូវមានចំណង់ផ្លូវភេទនោះ ចូរគិតដល់កង្វះវីតាមីន E ក្នុងខ្លួនផង៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77