ក្រសួងធនធានទឹក អំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ខណៈភ្លៀងបន្តធ្លាក់រាយប៉ាយ ក្នុងក្របខណ្ឌទូទាំងប្រទេស | BayKdang ក្រសួងធនធានទឹក អំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ខណៈភ្លៀងបន្តធ្លាក់រាយប៉ាយ ក្នុងក្របខណ្ឌទូទាំងប្រទេស | BayKdang

ក្រសួងធនធានទឹក អំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ខណៈភ្លៀងបន្តធ្លាក់រាយប៉ាយ ក្នុងក្របខណ្ឌទូទាំងប្រទេស

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ខណៈភ្លៀងនឹងបន្តធ្លាក់រាយប៉ាយ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។

ក្រសួងបញ្ជាក់ថា ឥទ្ធិពលជ្រលងសម្ពាធទាប និងខ្យល់រយៈកម្បស់ខ្ពស់ បាននិងកំពុងគ្របដណ្តប់លើកម្ពុជា ដែលឥទ្ធិពលនេះ នឹងបន្តឲ្យមានភ្លៀងធ្លាក់រាយប៉ាយ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨ ក្នុងក្របខណ្ឌទូទាំងប្រទេស ជាពិសេសបណ្តាក្រុងស្រុក នៃខេត្តភាគខាងកើត តំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77