ដេននី ​ក្វាន់ ​ផ្ទុះ​សង្គ្រាម​ជាមួយ​ស្រ្តីម្នាក់ ​ដែល​ប្រមាថ​កិត្តិយស​ខ្លួន! | BayKdang ដេននី ​ក្វាន់ ​ផ្ទុះ​សង្គ្រាម​ជាមួយ​ស្រ្តីម្នាក់ ​ដែល​ប្រមាថ​កិត្តិយស​ខ្លួន! | BayKdang

ដេននី ​ក្វាន់ ​ផ្ទុះ​សង្គ្រាម​ជាមួយ​ស្រ្តីម្នាក់ ​ដែល​ប្រមាថ​កិត្តិយស​ខ្លួន!

(ភ្នំពេញ)៖ តារាសម្ដែងធ្លាប់បាក់ស្បាត ព្រោះតែភាពសិចស៊ីរបស់ខ្លួន ដោយសារតែក្រសួងវប្បធម៌ ដាក់ពិន័យ កញ្ញា ដេននី ក្វាន់ ថ្មីៗនេះបានផ្ទុះសង្គ្រោះ ពាក្យសម្តីយ៉ាងក្តៅគគុក ជាមួយស្រ្តី Account Facebook មួយ ដែលមានឈ្មោះថា «ផ្កាកែវអង្គរ» បន្ទាប់ពីស្រ្តីរូបនេះ បានផ្ញើសារជេរប្រមាថនាង តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ខណៈដែលស្រីស្រស់ ដេននី ក្វាន់ បានបង្ហោះរូបភាពលុយ ភ្ជាប់ការសរសេរថា «លុយនេះមិនមែនទុកចាយ ឬបើករបររកស៊ីអីទេ គឺត្រៀមទុកសម្រាប់យកទៅ កែសម្ផស្សនៅថៃ»។

ភ្លាមៗបន្ទាប់ពី មានការបង្ហោះបែបនេះ ក៏ស្រាប់តែស្រ្តីម្ចាស់ Account Facebook រូបនោះ បានរិះគន់ និងជេរកញ្ញា ដេននី ក្វាន់ ថា «សម័យស្រីថតស្រាតចឹងហើយ…! ច្រណែនអីអារបស់កែច្នៃ ហើយក៏ធ្លាប់ឃើញនាងថតក្បែរៗស្រាត ទើបចេះតែខំកែច្នៃ។ មួយចំនួនថតស្រាតហ្មង កែឲ្យស្អាតទៅថតឲ្យមហាជនបានមើលផង..!»។

ជាប្រតិកម្មឆ្លើយតបតារាស្រី កញ្ញា ដេននី ក្វាន់ បាននិយាយថា «ខ្ញុំមិនដែលស្គាល់មីសំគីសនេះទេ មិនដឹងថា វាកើតរោគរមាស់ ឬរោគច្រណែនទេ បានចូលចូលខមមិនខ្ញុំបែបហ្នឹង ខ្ញុំផុសរឿងយកលុយ ទៅកែសម្ផស្សនៅថៃ តែខ្ញុំសោះវាចូលមកភ្លាវ។ មីនេះអីក៏អន់ចរិតម្ល៉េះ បើនាងឯងឃើញគេស្អាត ម៉េចមិនខំរកលុយទៅកែឲ្យស្អាតដូចគេ ដែលទៅ ឬក៏គ្មានលុយ ទៅកែឲ្យស្អាតដូចគេ បានជាមករមាស់ចឹង?»។

កញ្ញា ដេននី ក្វាន់ បន្តថា «ខ្ញុំអត់ខ្វល់ទេ ព្រោះខ្លួនខ្ញុំលុយខ្ញុំ ខ្ញុំចង់កែអីវាជារឿងរបស់ខ្ញុំ សំខាន់អត់បានយកលុយអ្នកណា ឬខ្លួនអ្នកណាមកកែទេ។ កើតជាមនុស្ស គេមិនឲ្យមើលមនុស្ស តែសំបកក្រៅដូចនាឯងទេ នាងឯងស្លៀកពាក់ត្រឹមត្រូវ តែចរិតអន់ជាងសត្វទៅទៀត..។ ជួយShares ឲ្យមីសំគីសហ្នឹងឃើញផង»។

តារាសម្តែងវ័យក្មេងកញ្ញា ដេននី ក្វាន់ បន្ថែមទៀតថា «មុខមាត់ជាមនុស្ស គួរតែយកសម្តីមនុស្សមកប្រើ មិនគួរយកសម្តីសត្វមកប្រើចឹងទេ និយាយមកហ្នឹង មិនបាច់ប្រាប់ក៏ដឹងថា ច្រណែនដែរ។ ប៉ុន្តែក៏ស្រាប់តែស្រ្តីខាងលើ បានតបវិញថា «ខ្ញុំមិនបានច្រណែនទេ ហើយក៏មិនបានជេរដែរ នាងឆ្កួតខ្លួនឯងពេកហើយ សម្តីនាងចេញមុខសត្វប្រាកដច្រើនជាង។ ម្យ៉ាងទៀតក៏មិនបានទើសដែរ គ្រាន់តែថា សម័យគេថតស្រាតប៉ុណ្ណោះ!»៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77