ទស្សនារូបភាព ស្អាតៗនៅផ្សារ Aeon 2 ដែលបើកដំណើរការសាកល្បង កាលពីម្សិលមិញ | BayKdang ទស្សនារូបភាព ស្អាតៗនៅផ្សារ Aeon 2 ដែលបើកដំណើរការសាកល្បង កាលពីម្សិលមិញ | BayKdang

ទស្សនារូបភាព ស្អាតៗនៅផ្សារ Aeon 2 ដែលបើកដំណើរការសាកល្បង កាលពីម្សិលមិញ

(ភ្នំពេញ)៖ ក្រោមការវិនិយោគអស់ ទឹកប្រាក់ប្រមាណ ១២០លានដុល្លារ ទីបំផុតផ្សារទំនើប Aeon Mall 2 ត្រូវបានបើកដំណើរសាកល្បងហើយ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨។

ផ្សារទំនើប Aeon Mall 2 នេះ សាងសង់លើផ្ទៃដី១០ម៉ឺនម៉ែត្រការ៉េ ស្ថិតនៅខាងជើងផ្សារទំនើបម៉ាក្រូ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងការបើកសម្ពោធសាកល្បងនេះ គេឃើញមានមានស្ដង់លក់ទំនិញគ្រប់ប្រភេទរួមមាន៖ តូបលក់ទំនិញល្បីៗ, រោងកុនទំនើប, ភោជនីយដ្ឋានបែបជប៉ុន ថៃ ចិន កូរ៉េ រួមទាំងកន្លែងលក់សម្លៀកបំពាក់ផ្សេងៗជាច្រើនទៀត។

ចំណែកឯខាងក្រៅវិញ មានកន្លែងចំណតយានយន្តធំទូលាយ ដែលផ្ទុករថយន្តបាន២,៥០០គ្រឿង និងម៉ូតូជាង២,០០០គ្រឿង ហើយអ្វីដែលពិសេសជាងនេះទៀតនោះ អតិថិជនក៏នឹងទទួលបានការបញ្ចុះតម្លៃ នូវមុខទំនិញផ្សេងៗផងដែរ។

ការបើកដំណើរការសាកល្បងនេះ បើកចាប់ពីវេលាម៉ោង ១០៖០០នាទីព្រឹក រហូតដល់ម៉ោង ៦៖០០នាទីល្ងាច ដោយមិនទាន់បើកច្រើនម៉ោងឡើយ ដរាបណាត្រូវសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាខែក្រោយនេះ។

ជាមួយនឹងការបើកឲ្យដំណើរការសាកល្បងផ្សារទំនើប Aeon Mall 2 នេះ ក៏លេចឮនូវគម្រោងសាងសង់ផ្សារទំនើប Aeon Mall 3 មួយផងដែរ នៅភាគខាងត្បូងរាជធានីភ្នំពេញ។

អ្នករកស៊ីផ្នែកអចលនទ្រព្យមួយរូបបានបង្ហើបប្រាប់ឲ្យដឹងថា Aeon Mall 3 នឹងត្រូវបង្កើតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ហៅផ្លូវ៦០ម៉ែត្រ ព្រោះក្រុមហ៊ុនបានរកទិញដីនៅទីនោះ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77