ពោតស្ងោរ មិនមែនជាអាវុធប្រល័យលោកទេ តែវាល្អ​​​ចំពោះ​គ្រឿង​ក្នុង និងអាច​ព្យាបាល​ជំងឺ​ច្រើន​មុខ! | BayKdang ពោតស្ងោរ មិនមែនជាអាវុធប្រល័យលោកទេ តែវាល្អ​​​ចំពោះ​គ្រឿង​ក្នុង និងអាច​ព្យាបាល​ជំងឺ​ច្រើន​មុខ! | BayKdang

ពោតស្ងោរ មិនមែនជាអាវុធប្រល័យលោកទេ តែវាល្អ​​​ចំពោះ​គ្រឿង​ក្នុង និងអាច​ព្យាបាល​ជំងឺ​ច្រើន​មុខ!

(សុខភាព)៖ ពោតមិនត្រឹមតែជាប្រភេទបន្លែ តែម្យ៉ាងនោះទេ វាថែមទាំងមានគុណសម្បត្តិ ផ្នែកឱសថច្រើនណាស់ ដោយវាមានប្រយោជន៍ តាំងពីឫសរហូតដល់គល់។ គ្រាប់ពោតដែលយើងទំពារ ដោយមានជាតិឈ្ងុយឆ្ងាញ់ និងមានគុណសម្បត្តិជួយបំប៉នស្បែក បេះដូង ថ្លើម និងជួយបរិភោគអាហារបានច្រើន ប្រសិនបើយកវាទៅស្ងោរ យកទឹកពិសារ វានឹងអាចជួយឲ្យទឹកនោមដើរស្រួល។

សក់ពោត មានប្រសិទ្ធភាពបណ្តេញកម្តៅបញ្ចុះទឹកនោម កម្ចាត់គ្រាប់ក្រួសក្នុងប្រមាត់ ព្យាបាលរលាកតម្រងនោម ជំងឺខាន់លឿង ទឹកនោមផ្អែម ក្អួតធ្លាក់ឈាម រលាកក្តោងច្រមុះ និងឈាមហូរចេញតាមច្រមុះ។ ជាមួយគ្នានេះដែរ ការយកសក់ពោតទៅដាំ ហើយយកទឹកវាមកទទួលតាន អាចព្យាបាលជំងឺតម្រងនោម។ ប្រសិនបើដាំទឹកសក់ពោត ពិសារជំនួសទឹក អាចជួយបញ្ចុះទឹកនោម ធ្វើឲ្យនោមស្រួល។

ម្យ៉ាងវិញទៀត ការយកសក់ពោតស្ងោរជាមួយនឹងសាច់សត្វ យកមកពិសារព្យាបាលការក្អកធ្លាក់ឈាម សម្រាប់អ្នកគ្រាំក្នុង ដែលបណ្តាលមកពីការធ្វើការងារធ្ងន់ ឬរបួសគ្រាំក្នុង។ សក់ពោតស្ងួត៣០ក្រាម ស្ងោរយកទឹកទទួលទានអាចជួយ សម្រាលដល់ជំងឺទឹកនោមផ្អែម ក៏ប៉ុន្តែបើយកសក់ពោត ទៅស្ងោរជាមួយចេកអំបូង សំបកឪឡឹកស្ងួត ក្នុងបរិមាណស្មើគ្នា អាចជួយរក្សាអាការជំងឺលើសឈាមបាន។

ចំណែកស្នូលពោត មានរសជាតិផ្អែមតិចៗ មានគុណសម្បត្តិជួយព្យាបាលអាការរាករួស មួល អាការហើមជាំ ជួយបញ្ចុះទឹកនោម និងជួយប៉ូវលំពែង។ ឫសពោតមានគុណសម្បត្តិ ជួយព្យាបាលអាការក្អួតធ្លាក់ឈាម គ្រាប់ក្រួសក្នុងប្រមាត់ បញ្ចុះទឹកនោម ដោយយកឬសស្ងួតទៅស្ងោរយកទឹកទទួលទាន។ ដើមនឹងស្លឹកពោតមានគុណសម្បត្តិ ព្យាបាលអាការគ្រាប់ក្រួស (ដូចជាក្នុងតម្រងនោមឬក្នុងប្រមាត់) ជួយឲ្យនោមស្រួល នាំយកមកទទួលទានស្រស់ៗ ឬហាលឲ្យស្ងួតដាំទឹកផឹក។

ស្នូលពោតស្ងួត ប្រសិនបើយកមកដាំទឹកផឹក ឬដុតឲ្យក្លាយជាធ្យូងលាយទឹកទទួលទាន ក៏មានគុណសម្បត្តិក្នុងការបញ្ចុះទឹកនោម ធ្វើឲ្យនោមស្រួល និងព្យាបាលអាការគ្រាប់គ្រួស ក្នុងតម្រងនោមដែរ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77