បើមិនចង់ធ្វើម្ហូប ត្រឹម​​តែស៊ុត​ និង​ម្រេច​ ក៏ផ្តល់ប្រយោជន៍ ដល់សុខភាពច្រើនដែរ! | BayKdang បើមិនចង់ធ្វើម្ហូប ត្រឹម​​តែស៊ុត​ និង​ម្រេច​ ក៏ផ្តល់ប្រយោជន៍ ដល់សុខភាពច្រើនដែរ! | BayKdang

បើមិនចង់ធ្វើម្ហូប ត្រឹម​​តែស៊ុត​ និង​ម្រេច​ ក៏ផ្តល់ប្រយោជន៍ ដល់សុខភាពច្រើនដែរ!

• បង្កើនថាមពល

ការញ៉ាំត្រឹមតែស៊ុតពីរគ្រាប់ លាយជាមួយម្រេចបន្តិចបន្តួច អាចជួយឲ្យអ្នក ចាប់ផ្តើមថ្ងៃថ្មី ដោយស្រស់ថ្លា និងប្រកបដោយថាមពល មានន័យថា វាអាចជំនួសអាហារពេលព្រឹក បានមួយពេលៗដែរ។

• បង្កើនកម្រិតអេម៉ូក្លូប៊ីន

ម្រេច និងស៊ុត សំបូរទៅដោយជាតិដែក ដែលជាសារធាតុដ៏សំខាន់ សម្រាប់ការផលិត និងគ្រប់គ្រងកម្រិតអេម៉ូក្លូប៊ីន។

• បង្កើនសាច់ដុំ

ការញ៉ាំម្រេច និងស៊ុត អាចបង្កើនបរិមាណប្រូតេអ៊ីន និងជួយឲ្យសាច់ដុំរបស់អ្នក រីកធំធាត់ឆាប់។

• សម្រកទម្ងន់

ការញ៉ាំម្រេច និងស៊ុត អាចកម្ចាត់ជាតិខ្លាញ់អាក្រក់ និងធ្វើឲ្យអ្នកឆ្អែតបានយូរ។

• កាត់បន្ថយបញ្ហាភ្នែក

ការញ៉ាំមុខម្ហូបមួយនេះ អាចកាត់បន្ថយបញ្ហាភ្នែកនានា។

• ឆ្អឹងមានសុខភាពល្អ

ស៊ុត សំបូរវីតាមីន D ហើយការញ៉ាំចូលគ្នា ជាមួយនឹងម្រេច អាចបង្កើនការស្រូបយកកាល់ស្យូម ជាហេតុធ្វើឲ្យឆ្អឹងរបស់បងប្អូន មានសុខភាពល្អ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77