អាចារ្យធំ និង តាន់ គឹមសួរ ខំរិះគន់ដើម្បីស្ថាបនា តែត្រូវស្រីស្អាត ស្លៀកពាក់សិចសុី លក់ឡេ ប្តឹងដាក់គុកវិញ | BayKdang អាចារ្យធំ និង តាន់ គឹមសួរ ខំរិះគន់ដើម្បីស្ថាបនា តែត្រូវស្រីស្អាត ស្លៀកពាក់សិចសុី លក់ឡេ ប្តឹងដាក់គុកវិញ | BayKdang

អាចារ្យធំ និង តាន់ គឹមសួរ ខំរិះគន់ដើម្បីស្ថាបនា តែត្រូវស្រីស្អាត ស្លៀកពាក់សិចសុី លក់ឡេ ប្តឹងដាក់គុកវិញ

(ភ្នំពេញ)៖ បន្ទាប់ពីនារីដ៏សិចស៊ី លក់ឡេនៅតាមអនឡាញម្នាក់ ឈ្មោះ ថៃ ស្រីនាង បានសម្រេចដាក់ពាក្យបណ្ដឹង លើលោក អាចារ្យធំ និងលោក តាន់ គឹមសួរ ទៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីមានសង្គ្រាមពាក្យសម្ដី រវាងអ្នកទាំងបីកាលពីកន្លងមក ពាក់ព័ន្ធទៅនឹងរឿងដែល លោក អាចារ្យធំ និងលោក តាន់ គឹមសួរ បានធ្វើការរិះគន់ទៅលើវីដេអូរបស់នាង ដែលបាន Live លក់ផលិតផល ជាលក្ខណៈស្រើបស្រាល បង្ហាញភាពសិចស៊ីគ្មានសំចៃភ្នែកមហាជន រួចមនក លោក អាចារ្យធំ ក៏បានបង្ហាញប្រតិកម្មភ្លាមៗ នៅលើគណនីហ្វេសប៊ុករបស់លោក ដោយបញ្ចេញកំហឹងទាំងក្រៅស្លឹកត្រចៀកតែម្ដង។

ជាការពិតណាស់ លោក អាចារ្យធំ បានបញ្ចេញប្រតិកម្មថា «ថៃ ស្រីនាង ប្ដឹង អាចារ្យធំ និង តាន់ គឹមសួរ ដាក់គុក ដោយសារតែពួកគេ មានមោទនភាព ពេលបានបង្ហាញ.. ជាសាធារណៈ តាម live តាម post អួតភាពអាវ៉ាសែក្នុងបណ្ដាញហ្វេសប៊ុក គេនាំគ្នាក្ដៅក្រហាយ ពេលពួកយើងទប់ស្កាត់ និងរិះគន់! ដែលធ្វើឲ្យបាត់ប្រយោជន៍ការរកលុយ និងការថតរូបអាសអាភាសដូចស្រាត»

លោកបានបន្ថែមទៀតថា «គេនាំគ្នាក្ដៅ ព្រោះមិនបានបង្ហាញ…បានស្រួលៗដូចមុន គេនាំគ្នាក្ដៅ ព្រោះមិនបានមើល..ហ្រ្វីៗដូចមុន គេនាំគ្នាក្ដៅ ព្រោះអត់មានអ្នកលក់ ប្រដាប់ភេទជ័រ ដូចមុនគេនាំគ្នាសាទរ ចង់ឃើញបទល្មើសចាប់ រំលោភ សម្លាប់ កូនអ្នកក្រ ក្មេងស្រីស្លូតត្រង់ ជារៀងរាល់ថ្ងៃ គេនាំគ្នាសប្បាយនឹងភាពអាសអាភាស ដោយបំផ្លាញភាពថ្លៃថ្នូរនៃស្រ្តីខ្មែរ គេនាំគ្នាសប្បាយ នឹងបំផ្លាញវប្បធម៌ ដើមដ៏ផូរផង់របស់ដូនតាខ្មែរ។ បើបងប្អូនខ្មែរពិតជាចង់ឃើញ ចង់បាន ដូចអ្វីដែលខ្ញុំលើកមកបង្ហាញខាងលើនេះមែន វាមិនចម្លែកទេ ដែលខ្ញុំត្រូវនៅក្នុងគុកនោះ ព្រោះសង្គមទាំងមូល គេបានគាំទ្រភាពថោកទាបទៅហើយ អ៊ីចឹង! ខ្ញុំ និងលោក តាន់ គឹមសួរ គឺជាមនុស្សខុសគេតែពីរនាក់»

គួរបញ្ជាក់ថា ចំពោះរឿងរ៉ាវមួយនេះ ក៏មានប្រិយមិត្តអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន ក៏បានសម្ដែងការមិនពេញចិត្ត ខ្លះក៏បានបញ្ចេញមតិផ្សេងៗ ចំពោះ ថៃ ស្រីនាង ដែលជាអ្នកលក់ឡេនៅតាម អនឡាញនោះផងដែរ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77