Park​ Bom ​ប្រកាស​ ត្រៀម​វិល​មក​ស្វាគមន៍​អ្នក​គាំទ្រ​ ជាមួយ​នឹង​បទ​ចម្រៀង​ថ្មី | BayKdang Park​ Bom ​ប្រកាស​ ត្រៀម​វិល​មក​ស្វាគមន៍​អ្នក​គាំទ្រ​ ជាមួយ​នឹង​បទ​ចម្រៀង​ថ្មី | BayKdang

Park​ Bom ​ប្រកាស​ ត្រៀម​វិល​មក​ស្វាគមន៍​អ្នក​គាំទ្រ​ ជាមួយ​នឹង​បទ​ចម្រៀង​ថ្មី

(កូរ៉េ)៖ អតីតតារាស្រីក្រុម 2NE1 Park Bom បានប្រកាសថា នាងគ្រោងនឹងត្រឡប់មកវិញ ជាមួយបទចម្រៀងថ្មីៗដើម្បីជាការ ស្វាគមន៍អ្នកគាំទ្រ។ Park Bom បានបង្ហោះរូបថតថ្មីៗ នៅលើបណ្តាញទំនាក់ទំនងសង្គម ដោយភ្ជាប់ជាមួយនឹងសារមួយឃ្លាបញ្ជាក់ថា នាងកំពុងត្រៀមវិល មកវិថីសិល្បៈវិញ ជាមួយបទចម្រៀងថ្មីមួយ ក្នុងពេលឆាប់ៗខាងមុខ ដែលនេះជាការចេញផ្សាយថ្មីបំផុត របស់អតីតសមាជិក 2NE1 រូបនេះចាប់តាំងពីនាង ចាកចេញពី YG Entertainment ។

គួរបញ្ជាក់ថា ការសម្តែងលើកចុង ក្រោយរបស់ Park Bom តាមរយៈបទ «GOODBYE» ដែលជាចម្រៀងចុងក្រោយ របស់តារាស្រី 2NE1 សម្តែងរួមគ្នាមុនពេលរំសាយក្រុម ហើយពេលនេះអាចចាត់ទុកថា ជាដំណឹងដ៏ល្អមួយសម្រាប់ អ្នកគាំទ្រជាច្រើន ដែលបានឮថា Park Bom ត្រៀមនឹងវិលមកស្វាគមន៍ពួកគេឡើងវិញ ក្រោយបាត់មុខមួយរយៈពីវិថី តារា K-Pop ខណៈដែលមិត្តរួមក្រុម Sandara និង CL នៅតែទទួលបានសន្ទុះ នៃការគាំទ្រខ្លាំងដដែល៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77