ព្រឺ​​សម្បុរ​! ពេល​ឮ​​ សូ ដានីតា និយាយ​ថា «ព្រលឹង សាន ស្រីឡៃ ហៅ​នាង​អ្នក​មីងៗ ក្បែរ​ត្រចៀក​រហូត» | BayKdang ព្រឺ​​សម្បុរ​! ពេល​ឮ​​ សូ ដានីតា និយាយ​ថា «ព្រលឹង សាន ស្រីឡៃ ហៅ​នាង​អ្នក​មីងៗ ក្បែរ​ត្រចៀក​រហូត» | BayKdang

ព្រឺ​​សម្បុរ​! ពេល​ឮ​​ សូ ដានីតា និយាយ​ថា «ព្រលឹង សាន ស្រីឡៃ ហៅ​នាង​អ្នក​មីងៗ ក្បែរ​ត្រចៀក​រហូត»

(ភ្នំពេញ)៖ បើរំឭកពីឈ្មោះអ្នកនាង សាន ស្រីឡៃ ទស្សនិកជនប្រហែលជាស្គាល់ច្បាស់ហើយ ព្រោះការស្លាប់ដោយស្នាដៃ ស្វាមីរបស់នាង បាញ់ប្រហារនៅកន្លែងរក្សាសម្ផស្សមួយ កាលល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ បានធ្វើឱ្យកក្រើកពេញស្រទាប់សិល្បៈ ក៏ដូចជាបណ្តាញសង្គមផងដែរ។

យ៉ាងណាមិញ ការស្លាប់របស់នាងហាក់ មិនទាន់ដាច់អាល័យពីវិស័យសិល្បៈនោះទេ ខណៈខ្សែភាពយន្តដែលនាង ថត មានចំណងជើងថា «រាជនីភូមិគ្រិះ» មិនទាន់បានចាប់សព្វគ្រប់ផងនោះ។ ដោយក្នុងរឿងនេះ នាងបានសម្តែងជាមួយ តារាល្បីៗជាច្រើន ដូចជា អ្នកនាង ចន ច័ន្ទលក្ខិណា, លោក ណុប ប៉ាយ៉ារិទ្ធ, អ្នកស្រី ស៊ិន ឧត្តមផល្លា និង សូ ដានីតា ព្រមទាំងតារាជាច្រើនរូបជាដើម។

ជាមួយគ្នានេះ ទស្សនិកជនហាក់ចាប់អារម្មណ៍ខ្លាំង ដោយឃើញ សូ ដានីតា សរសេរសារក្នុងបណ្តាញសង្គមថា នាងបានខ្លួនឮសំឡេង សាន ស្រីឡៃ ហៅនាងថាអ្នកមីងៗ ក្បែរត្រចៀករហូត ពោលគឺហាក់បីដូចជាព្រលឹងនាង មិនទាន់បានសុខស្រួលអ៊ីចឹង។

ទន្ទឹមនឹងនេះបើទោះបីជា រូបកាយ ស្រឡៃ បានឃ្លាតចាកឆ្ងាយទៅហើយក៏ដោយ ប៉ុន្តែសូ ដានីតា នៅតែរំឭកឈ្មោះរបស់នាង ដោយថ្មីៗនេះ តារាសម្តែង សូ ដានីតា បានសរសេរថា «នៅសុខៗមានអារម្មណ៍នឹកក្មេងឡប់របស់មីងម្មាក់នេះខ្លាំងណាស់ សាន ស្រីឡៃ , ខ្ញុំមានអារម្មណ៍នាងនៅហៅខ្ញុំថា (អ្នកមីងៗ) នៅក្បែរត្រចៀក ដូចពិតតិច យល់សុបិន្តតិច. តែទោះយ៉ាងណា ក្មេងឡប់ម្នាក់នេះទៅរកកន្លែងទីសុខផ្សេងហើយ … មីងនឹកមែនស្រីឡៃ»

ជាមួយគ្នានឹងការបង្ហាញសារក្នុងចិត្ត ថាសូ ដានីតា កំពុងមានចិត្តនឹករឭកដល់សាន ស្រីឡៃ នេះផងដែរ ទស្សនិកជនហាក់នឹកឃើញដល់ស្នាដៃរបស់នាងមួយចំនួន ក្នុងផលិតកម្មហង្សមាស ជាពិសេសនាងបានធ្វើការជាមួយគ្នា សូដា នីតា តែងតែបង្រៀន ពីការថតសម្តែង ទៅស្រីឡៃ ជារឿយៗ ជាពិសេស គឺសម្តែងភាពយន្តជាមួយគ្នា ស្និទ្ធស្នាលដូចមីងក្មួយបង្កើតអ៊ីចឹង។ ដោយឡែក ទោះរាងកាយដ៏ស្រស់ស្អាត របស់ សាន ស្រីឡៃ ឃ្លាតឆ្ងាយពីផែនដីនេះក្តី ប៉ុន្តែអ្នកសិល្បៈជាច្រើននៅតែនឹកឃើញរូបនាងជានិច្ច ជាពិសេសស្នាដៃចម្រៀងរបស់នាង គឺនៅកំដរអារម្មណ៍ទស្សនិកជនរហូតផងដែរ៕

អត្ថបទដោយ៖ Khmertalking

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77