Adidas​ ដាក់​បង្ហាញ​ស្បែក​ជើង​មាស,​ បាល់​មាស ​និង​ស្រោម​ដៃមាស​ ត្រៀម​ចែក​ក្នុង​ World Cup 2018 | BayKdang Adidas​ ដាក់​បង្ហាញ​ស្បែក​ជើង​មាស,​ បាល់​មាស ​និង​ស្រោម​ដៃមាស​ ត្រៀម​ចែក​ក្នុង​ World Cup 2018 | BayKdang

Adidas​ ដាក់​បង្ហាញ​ស្បែក​ជើង​មាស,​ បាល់​មាស ​និង​ស្រោម​ដៃមាស​ ត្រៀម​ចែក​ក្នុង​ World Cup 2018

(ម៉ូស្គូ)៖ ក្រុមហ៊ុនផលិតសម្ភារៈកីឡា Adidas បានដាក់បង្ហាញស្បែកជើងមាស បាល់មាស និងស្រោមដៃមាស ដែលត្រៀមយកទៅចែកជូនកីឡាករដែលធ្វើបានល្អបំផុតក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2018 នៅប្រទេសរុស្ស៊ីខាងមុខនេះ។

តាមរយៈគេហទំព័រកីឡា Soccerbible បានចេញផ្សាយថា Adidas និង FIFA បានសហការគ្នាដាក់តាំងពានរង្វាន់ផ្សេងៗមានដូចជាពាន ធំប្រចាំព្រឹត្តិការណ៍ ពានស្បែកជើងមាស ពានបាល់មាស និងពានស្រោមដៃមាសនៅក្នុង Pop-Up Store ស្ថិតក្នុងទីក្រុងធំ Moscow ជាទីដែល World Cup 2018 ចាប់ផ្តើមសម្ពោធនៅថ្ងៃទី១៤ ខែមិថុនា។

១៖ ស្បែកជើងមាស (Golden Boot)

ស្បែកជើងមាស នឹងត្រូវបានប្រគល់ជូនដល់កីឡាកររូបណាដែលរកគ្រាប់ស៊ុតបញ្ចូលទីនៅ World Cup 2018។ កីឡាករម្នាក់ក្នុងចំណោមកីឡាករសរុប ៧៣៦នាក់ មកពី៣២ប្រទេស នឹងទទួលបានស្បែកជើងមាស ដែលត្រូវបានផលិតដោយក្រុមយក្សរបស់អាល្លឺម៉ង់ Adidas ខណៈកាលពី World Cup 2014 នៅប្រេស៊ីល ពាននេះ បានទៅកីឡាករខ្សែប្រយុទ្ធរបស់កូឡុំប៊ី James Rodriguez ដែលស៊ុតបញ្ចូលទីបាន ៦គ្រាប់ច្រើនជាងគេ។

២៖ បាល់មាស (Golden Ball)

បាល់មាស នឹងចែកជូនកីឡាកររូបណាដែលលេងបានល្អជាងគេប្រចាំ World Cup 2018 នេះ ដោយក្នុងនោះមិនប្រកាន់ថា កីឡាករចាំទី ខ្សែការពារ ខ្សែបម្រើ ឬក៏ខ្សែប្រយុទ្ធឡើយ។ ពានបាល់មាស ត្រូវបានប្រគល់ជូនកីឡាករខ្សែប្រយុទ្ធ Lionel Messi របស់ក្រុមជម្រើសជាតិអាហ្សង់ទីន ដែលជាជួយអាហ្សង់ទីន ឡើងមកដល់វគ្គផ្តាច់ព្រ័ត្រ ចាញ់អាល្លឺម៉ង់ ១-០ ក្នុងនាទីបន្ថែម។

៣៖ ស្រោមដៃមាស (Golden Glove)

ស្រោមដៃមាស នឹងចែកជូនអ្នកចាំទីល្អបំផុតប្រចាំព្រឹត្តិការណ៍ និងរបូតគ្រាប់បាល់តិចជាងគេ។ កីឡាករចាំទី Manuel Neuer ជាអ្នកទទួលបានស្រោមដៃមាស ក្រោយជួយអាល្លឺម៉ង់ឈ្នះជើងឯក World Cup 2014 ស្របពេលកីឡាករនៃ ក្លឹប Bayern Munich រូបនេះក៏មានវត្តមានៅក្នុងក្រុមជម្រើសជាតិអាល្លឹម៉ង់ផងដែរនៅរុស្ស៊ី។

សូមបញ្ជាក់ផងដែរថា ក្រៅពីពានខាងលើនេះ FIFA និង Adidas ក៏មានពានផ្សេងៗទៀតដើម្បីចែកជូនផងដែររួម កីឡាករវ័យក្មេងលេងល្អ ក្រុមលេងល្អ (Fair-play) គ្រូបង្វឹកដឹកនាំល្អ អាជ្ញាកណ្តាលល្អ និងមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធថែមទៀតផង៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77