តោះ! មកស្គាល់​ម្ហូបអាហារ​ ដែល​លោក គីម និង​លោក ត្រាំ ទទួលទាន​រួមគ្នា​​ ក្នុងកិច្ចជំនួប​កំពូលនៅ​សិង្ហបុរី | BayKdang តោះ! មកស្គាល់​ម្ហូបអាហារ​ ដែល​លោក គីម និង​លោក ត្រាំ ទទួលទាន​រួមគ្នា​​ ក្នុងកិច្ចជំនួប​កំពូលនៅ​សិង្ហបុរី | BayKdang

តោះ! មកស្គាល់​ម្ហូបអាហារ​ ដែល​លោក គីម និង​លោក ត្រាំ ទទួលទាន​រួមគ្នា​​ ក្នុងកិច្ចជំនួប​កំពូលនៅ​សិង្ហបុរី

(សិង្ហបុរី)៖ បន្ទាប់ពី​ជំនួបទ្វេភាគីលើកទី២​ជាង ៩០នាទី ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំ​កូរ៉េខាងជើងលោក គីម​ ជុងអ៊ុន បានចូលរួម​ទទួលទានអាហារ​ថ្ងៃត្រង់​ជាមួយគ្នា​ នៅសណ្ឋាគារ Capella ប្រទេស​សិង្ហបុរី ដែលជាសណ្ឋាគារប្រណិត​បំផុតមួយ នៅប្រទេសដី​កោះអាស៊ីអាគ្នេយ៍​មួយនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន CGTN នៅរសៀលថ្ងៃអង្គារ ទី១២ ខែមិថុនា ឆ្នាំ២០១៨។

ខាងក្រោមនេះ គឺជាបញ្ជីឈ្មោះមុខម្ហូបសម្រាប់​កិច្ចប្រជុំជាប្រវត្តិសាស្ត​រវាងលោក ត្រាំ និងលោក គីម ដែលរៀបចំឡើងនៅសិង្ហបុរី៖

* ម្ហូបបើកឆាក៖ បង្គារខុកធែល (prawn cocktail) និង​សឡាត់​អាវ៉ូកាដូ (avocado salad) និង​ម្ហូបកូរ៉េ Daegu jorim

* ម្ហូប៖ សាច់គោ, ស្រាក្រហម, សាច់ជ្រូក និង​បាយយ៉ាងចូវ (Yangzhou)

* បង្អែម៖ មាន​នំសូកូឡា​ខ្មៅ, ការ៉េម Haagen-Dazs, និងនំ tropezienne

គួរបញ្ជាក់ថា ក្រោយទទួល​​ទានអាហារ​ថ្ងៃត្រង់ និងដើរលំហែ​​កាយបន្តិច លោក ត្រាំ និងលោក គីម បានចូលរួម​ក្នុងពិធីចុះ​ហត្ថលេខា​រួមគ្នា ព្រមទាំងត្រៀម​ចេញសេចក្តី​ថ្លែងការណ៍​រួម​នៅរសៀលថ្ងៃអង្គារនេះ​ផងដែរ៕

ហាមដាច់ខាតការយកអត្ធបទ ពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ បើលោកអ្នក ត្រូវការអត្ថបទ សូមទំនាក់ទំនងមកលេខ៖ 093​ 77 93 77